កម្សាន្ត៖ Jennie គឺជាតារាចម្រៀងស្រីដ៏មានឥទ្ធិពល ក្នុងវិស័យ KPOP ដែលនាងជាសមាជិកម្នាក់ក្នុងក្រុមចម្រៀងនារី BLACKPINK ដ៏ល្បីល្បាញ។

នាងតែងតែត្រូវអ្នកគាំទ្រចាប់អារម្មណ៍ទាំងជីវិតលើឆាក និងជីវិតឯកជនរបស់នាង ហើយមិនថានាងលេងស្ទាយ៍អ្វី ក៏ស្ទាយ៍នោះក្លាយជាស្ទាយ៍ដ៏ល្បីល្បាញនិងពេញនិយម អាចនិយាយបានថា នាងជាអ្នកបង្កើត Trend ដ៏ឡូយៗ។ដូច្នេះហើយទើប Jennie អាចក្លាយជាអ្នកតំណាងសាកលរបស់ម៉ាកយីហោ Chanel រហូតមកទល់ពេលនេះ ដោយនាងបានរួមចំណែករកចំណូលឲ្យម៉ាកនេះរាប់លានដុល្លារក្នុងមួយឆ្នាំៗ។

ថ្មីៗនេះ Jennie បានថតស្ពតបង្ហាញឈុតសម្លៀកបំពាក់និងកាបូបស្ពាយថ្មីរបស់ Chanel គឺ Chanel 25 Handbag គឺមានពណ៌ខ្មៅមួយ និងពណ៌រាងទឹកប្រាក់មួយ។ទោះនាងបានថតផ្សព្វផ្សាយឲ្យកាបូប Chanel មែនតែអ្វីដែលមហាជនចាប់អារម្មណ៍គឺស្ទាយ៍នៃការតុបតែងខ្លួននិងសម្លៀកបំពាក់របស់នាងជាឈុត Chanel ដ៏ស្រស់ស្អាត ខណៈដែលនាងបានតុបតែងមុខស្រាលៗ និងទម្លាក់សក់វែងប្រះស្មា ហើយជាងនេះទៅទៀត នាងជះចំហាយជានារីអភិជន ជាមួយនឹងក្រវិលបែបគជ់ខ្យង កាន់តែមើលទៅស្រស់ស្អាតបែបថ្លៃថ្នូរ៕







ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]