កម្សាន្ត៖ តារាសម្ដែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាចម្រៀងស្រី Jennifer Lopez បាននិយាយថា មនុស្សជាច្រើនបានប៉ាន់ស្មានអំពីបញ្ហាធ្ងន់ធ្ងរ ដែលនាំទៅដល់ការលែងលះរបស់ខ្លួន និង Jennifer កាលពីឆ្នាំមុន ប៉ុន្តែហេតុផលពិតប្រាកដ គឺជារឿងធម្មតាណាស់។

 Ben Affleck 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី GG ចេញផ្សាយនៅថ្ងៃទី ២៥ ខែមីនា លោក Ben Affleck បានឆ្លើយតបនឹងពាក្យចចាមអារ៉ាមថា អាពាហ៍ពិពាហ៍របស់ខ្លួន ជាមួយ Jennifer Lopez បានបែកបាក់គ្នា ដោយសារតែ តារាចម្រៀងរូបនេះបង្ហាញជាសាធារណៈពេក អំពីជីវិតឯកជនរបស់ពួកគេ នៅក្នុងខ្សែភាពយន្តឯកសាររឿង The Greatest Love Story Never Told ដែលនឹងចេញផ្សាយនៅដើមឆ្នាំ ២០២៤ ។ Ben បានបញ្ជាក់ថា ការបើកចំហរបស់ Jennifer Lopez ផ្ទុយពីបុគ្គលិកលក្ខណៈឯកជនរបស់លោក ដែលមិនមែនជាមូលហេតុនោះទេ។

 Ben Affleck និង Jennifer Lopez

Ben បានពន្យល់ថា «មានមនុស្សជាច្រើនដែលគ្រប់គ្រងជីវិតដ៏ល្បីល្បាញ ជាងខ្ញុំ ហើយ Jennifer Lopez គឺជាមនុស្សម្នាក់ក្នុងចំណោមពួកគេ។ បុគ្គលិកលក្ខណៈរបស់ខ្ញុំ គឺមានភាពកក់ក្ដៅ និងឯកជនជាងនាងបន្តិច។ ប៉ុន្តែដូចជាទំនាក់ទំនងណាមួយ អ្នកមិនមែនតែងតែមានទស្សនៈ និងអាកប្បកិរិយាដូចអ្នកដទៃនោះទេ។ ខ្ញុំគិតថា អស្ចារ្យណាស់ តើអ្នកអាចគ្រប់គ្រងបានដោយរបៀបណា?»។

យ៉ាងណាមិញ Ben ជឿជាក់លើប្រពន្ធរបស់ខ្លួន ព្រោះលោកមានអារម្មណ៍ថា នាងអស្ចារ្យ ហើយចង់ឲ្យអ្នកគ្រប់គ្នាបានដឹង។ យោងតាមលោក Ben មុនពេលមានទំនាក់ទំនងជាមួយ Jennifer លោកក៏បានដឹងពីភាពខុសគ្នានៃបុគ្គលិកលក្ខណៈរវាងពួកគេ។ 

Jennifer Lopez

តារា​រូប​នេះ​បញ្ជាក់​ថា មិន​មាន​ពេល​ជាក់លាក់​ណា​ ដែល​បញ្ចប់​ជីវិត​អាពាហ៍ពិពាហ៍​នោះ​ទេ ហើយ​ក៏​មិន​មាន​រឿង​អាស្រូវ ឬជម្លោះ ណាមួយដែរ។ លោក បាននិយាយថា «ខ្ញុំមានការគោរពទាំងស្រុងចំពោះនាង។ ខ្ញុំគិតថា មនុស្សជាច្រើន មានទំនោរមើលទៅការបែកបាក់គ្នា ហើយចង់កំណត់អត្តសញ្ញាណដើមហេតុ។ ប៉ុន្តែការពិត គឺជារឿងធម្មតាជាងអ្វីដែលមនុស្សគិតទៅទៀត»។ រូបលោក ក៏បានលើកឡើងថា ពេលខ្លះ​គូស្នេហ៍​បែកបាក់​គ្នា​ ដោយសារ​ពួកគេ​ព្យាយាម​ស្វែងយល់​ពី​ជីវិត និង​ទំនាក់ទំនង​របស់​ពួកគេ មិនមែន​ដោយសារ​ម្នាក់ ​ឬ​ម្នាក់ទៀត ​បានធ្វើ​អ្វី​ខុស ឬ​មាន​បញ្ហា​ធំដុំ​នោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Ben Affleck និង Jennifer Lopez
 Ben Affleck និង Jennifer Lopez
 Ben Affleck និង Jennifer Lopez
 Ben Affleck និង Jennifer Lopez
 Ben Affleck 
 Ben Affleck 
Jennifer Lopez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]