កម្សាន្ត៖ ថ្មីៗ ហ្វេនៗក៏ដូចជាទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍ ក្រោយពី អតីតស្វាមី តារាស្រី Barbie Hsu លោក Wang Xiaofei និងភរិយាថ្មីរបស់ខ្លួន Mandy បាននាំកូនៗរបស់ស្វាមី ចេញមកកម្សាន្តជាមួយគ្នា​ យ៉ាងសប្បាយរីករាយ ខណៈមនុស្សជាច្រើន ក៏បានសរសើរពីទង្វើរបស់ភរិយាថ្មីរូបនេះ ពីការបង្ហាញទំនាក់ទំនងល្អ ជាមួយកូនៗរបស់ស្វាមី ផងដែរ។

Wang Xiaofei និង ភរិយា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីមានការសរសើរហើយនោះ ក៏នៅមានមនុស្សមួយចំនួន ធ្វើការរិះគន់ បន្ទាប់​ពី ​រូបថត​របស់​ Mandy ​និង​កូន​របស់​ស្វាមីនាង លេចចេញ​ទៅ​ក្រៅ​ ​ល្បី​ពេញ​បណ្ដាញ​សង្គម Weibo។

រូបភាព

មនុស្សមួយចំនួន បានស្តីបន្ទោស Mandy ដោយសុំឱ្យនាងកុំបង្ហាញព័ត៌មានរបស់ក្មេងៗនៅលើវេទិកាសំខាន់ៗទាំងអស់ ព្រោះវាជាបំណងប្រាថ្នារបស់ម្តាយបង្កើតរបស់ពួកគេ។ តែទោះជាយ៉ាងណា ជាការឆ្លើយតបវិញនោះ Mandy បាននិយាយថា «ខ្ញុំយល់ ការនៅផ្ទះហើយកុំទៅកន្លែងណាជាមួយមនុស្សប្លែក ដែលធ្វើបែបនេះ នឹងមិនជាប់ក្នុងកាមេរ៉ា ហើយនឹងមិនមានអ្នកថតរូប paparazzi នោះទេ អ៊ីចឹងមិនអីទេ?»៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង ភរិយា
Wang Xiaofei និង Barbie Hsu
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]