កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ ដោយសារភ្លើងឆេះព្រៃជាច្រើនសន្ធឹកសន្ធាប់នៅទូទាំងតំបន់ភាគអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូង ដោយមានអ្នកពន្លត់អគ្គីភ័យរាប់ពាន់នាក់ ដែលជំនួយដោយយោធាត្រូវបានដាក់ពង្រាយក្នុងគោលបំណងទប់ស្កាត់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមួយរបស់ប្រទេសក្នុងរយៈពេលជាច្រើនទសវត្សរ៍។

នាយកដ្ឋានពន្លត់អគ្គីភ័យបានប្រាប់ AFP ថាឧទ្ធម្ភាគចក្រមួយ បានធ្លាក់កាលពីថ្ងៃទី ២៦ ខែមីនា ដោយបានសម្លាប់អ្នកបើកយន្តហោះ ខណៈក្រុមមន្ត្រីកំពុងព្យាយាម គ្រប់គ្រងនឹងភ្លើងឆេះព្រៃដ៏សាហាវមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ត្រីម្នាក់នៃសេវាកម្មពន្លត់អគ្គីភ័យ Gyeongbuk បាននិយាយថា "ឧទ្ធម្ភាគចក្រពន្លត់ភ្លើងឆេះព្រៃបានធ្លាក់នៅតំបន់ភ្នំក្នុងតំបន់ Uiseong" ។ «យើង​ត្រូវ​បាន​គេ​ប្រាប់​ថា​មាន​អ្នក​បើក​យន្តហោះ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ប្រកាស​ថា​ស្លាប់​នៅ​កន្លែង​កើត​ហេតុ»។

ក្រោយ​ពី​ជួប​ឧបទ្ទវហេតុ​នេះ សមត្ថកិច្ច​បាន​ផ្អាក​ប្រតិបត្តិការ​ទាំង​អស់ ហើយ​បាន​និយាយ​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​កំពុង​ត្រូវ​បាន​ស៊ើបអង្កេត៕

ប្រភព៖ straitstimes

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]