កម្សាន្ត៖ មានការចាប់អារម្មណ៍ខ្លាំង ក្រោយពីមានការរាយការណ៍ថា តារាសម្តែង លោក Nicholas Tse លក់សាច់ក្រកអាំង ពីម៉ាក Chef Nic ដែលការលក់បានឈានដល់ ១,៥ ពាន់លានយន់ (ប្រហែល ២០៦,៦ លានដុល្លារ) បន្ទាប់ពី ៤ ឆ្នាំ។

តារាសម្ដែង លោក Nicholas Tse បានរៀបចំពិធីអបអរសាទរខួបលើកទី ៤ នៃម៉ាក Chef Nic នៅថ្ងៃទី ២៤ ខែមីនា។ ដែលនៅក្នុងព្រឹត្តិការណ៍នោះដែរ Nicholas Tse បានប្រកាសថា ការលក់សាច់ក្រកអាំង Juicy Grilled Sausages បានកើនឡើងដល់ ១,៥ ពាន់លានយន់ ដែលជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការលក់សាច់ក្រកនៅទូទាំងប្រទេសរយៈពេល ៣ ឆ្នាំជាប់ៗគ្នា។

យោងតាមក្រុមហ៊ុន Oriental Finance តម្លៃដុំសាច់ក្រកអាំងគឺ ១០៩ យន់ សម្រាប់ប្រអប់ចំនួន ៣ ដែលក្នុងប្រអប់មួយមាន ៨ ដុំ មួយដុំៗមានតម្លៃប្រហែល ៤.៥ យន់ ។ ដើម្បីណែនាំផលិតផលដល់អតិថិជន Nicholas Tse បានថតវីដេអូផ្សព្វផ្សាយដោយផ្ទាល់ ឈ្មោះ និងរូបភាពរបស់លោក ត្រូវបានបោះពុម្ពនៅលើការវេចខ្ចប់។

បច្ចុប្បន្ន Nicholas Tse កំពុងធ្វើអាជីវកម្មបានយ៉ាងល្អ។ ក្រៅពីអាជីពជាតារាសម្ដែង និងជាតារាចម្រៀង លោកបានចំណាយពេលវេលាក្នុងវិស័យអាហារ។ ក្នុងឆ្នាំ ២០១៤ រូបលោកបានបើកកម្មវិធីមួយ ក្រោមម៉ាកផ្ទាល់ខ្លួនរបស់លោក 12 Flavors of Nicholas Tse ដែលផ្ដោតលើជំនាញក្នុងការធ្វើម្ហូប និងរីករាយជាមួយម្ហូប។ នៅឆ្នាំ ២០១៦ រូបលោកបានក្លាយជាសិល្បករដំបូងគេ ដែលទទួលបានពានរង្វាន់ "Friend of Michelin" ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]