កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា តារាសម្ដែងស្រី Zhao Lusi ដ៏ល្បីល្បាញរបស់ប្រទេសចិន កំពុងតែស្ថិតក្នុងដំណាក់កាលព្យាបាលជំងឺផ្លូវចិត្តរបស់នាង បន្ទាប់ពីចុងឆ្នាំ២០២៤កន្លងទៅ នាងស្ត្រេសធ្ងន់ធ្ងររហូតឈឺចូលមន្ទីរពេទ្យ និងដល់ថ្នាក់ជិះនៅលើរទេះ។

ស្ថានភាពរបស់តារាសម្ដែងស្រីលំដាប់ជួរមុខរូបនេះបានបង្កការព្រួយបារម្ភ ក៏ដូចជាភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងណាស់ ដោយសារតែកន្លងមក Lusi ជានារីស្រស់ស្រាយ ពុំដែលបានទម្លាយពីបញ្ហាផ្លូវចិត្តរបស់នាងនោះឡើយ។ឥឡូវនេះក្រោយឆ្លងកាត់ការព្យាបាល និងការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រួសារព្រមទាំងមិត្តភក្តិរួចមក Lusi អាចវិលត្រឡប់ចូលសិល្បៈវិញហើយ ដោយនាងបានបង្ហាញមុខក្នុងកម្មវិធីចួបជុំអ្នកគាំទ្រនិងកម្មវិធីផ្សព្វផ្សាយឲ្យម៉ាកយីហោនាងជាអ្នកតំណាង។

ប៉ុន្តែសម្រាប់ការថតរឿងភាគបន្តវិញ Lusi ហាក់មិនទាន់អាចចូលប្រឡូកវិញបាននោះឡើយ។Lusi បានទម្លាយនៅក្នុងកម្មវិធីនិយាយពីជីវិតរបស់នាង "Be Myself" កាលពីថ្ងៃទី២៧ខែមីនាថា នាងមិនទាន់អាចវិលត្រឡប់ចូលទៅថតរឿងវិញនោះឡើយដោយសារនាងត្រូវញ៉ាំថ្នាំនៅឡើយ ហើយថ្នាំនោះគឺធ្វើឲ្យនាងងាយនឹងភ្លេច ដូច្នេះហើយវាមានភាពពិបាកសម្រាប់នាងក្នុងការចងចាំប៉ារ៉ូលរឿងភាគ ដូច្នេះនាងទំនងជាសម្រាករយៈពេលយូរអង្វែង ទាល់តែស្ថានភាពជំងឺរបស់នាងជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា Zhao Lusi កំពុងស្ថិតក្នុងដំណើរការថតរឿង "Almost Lover " ជាមួយតួអង្គប្រុស Peng Guan Ying តែត្រូវផ្អាកថតកណ្ដាលទីដោយសារស្ថានភាពសុខភាពរបស់នាង៕

ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]