សង្គម៖ នារសៀលថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥មុននេះបន្តិច គ្រោះរញ្ជួយដីមួយមានកម្រិត ៧.៧រិចទ័រ បានវាយលុកប្រទេសមីយ៉ាន់ម៉ា ដែលគេប៉ាន់ស្មានថាវាមានជម្រៅដល់ទៅ១០គីឡូម៉ែត្រ។

ស្ពាន Ava ក្រោយមិនទាន់បាក់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រោះរញ្ជួយដីនេះបានកើតឡើងភ្លាមៗដោយគ្មានសញ្ញាឲ្យដឹងជាមុន ធ្វើឲ្យប្រទេសមីយ៉ាន់ម៉ារងការខូចខាតលើអគារ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈដែលស្ពានមួយឈ្មោះ Ava ជាស្ពានបន្សល់ទុកតាំងពីសម័យអាណានិគមអង់គ្លេស បានបាក់រំលំស្ដែងៗតែម្ដង ស្របពេលគេមិនទាន់អាចបញ្ជាក់ពីរបាយការណ៍ចំនួនមនុស្សស្លាប់និងមនុស្សរបួសជាក់លាក់នៅឡើយទេ។

ស្ពាន Ava បាក់​​ដោយសាររញ្ជួយដី
ស្ពាន Ava បាក់​​ដោយសាររញ្ជួយដី

គួរបញ្ជាក់ផងដែរថា ១២នាទីក្រោយគ្រោះរញ្ជួយដីនេះបានកើតឡើងនៅមីយ៉ាន់ម៉ានេះ នៅឯទីក្រុងបាងកក ប្រទេសថៃ ក៏ទទួលរងគ្រោះរញ្ជួយដីនេះផងដែរ ដោយក្នុងនោះអគារកម្ពស់៣០ជាន់បានបាក់រលំ មិនទាន់ដឹងថាមានមនុស្សបាត់បង់ជីវិតឬរបួសប៉ុន្មាននាក់នោះឡើយ៕

ស្ពាន Ava បាក់​​ដោយសាររញ្ជួយដី

ប្រភព៖: news18

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]