សង្គម៖ យោងតាមការចុះផ្សាយរបស់គេហទំព័រ The Guardian បានបញ្ជាក់ឲ្យដឹងថាយ៉ាងហោចណាស់ មានមនុស្ស១៤៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍រញ្ជួយដី កើតឡើងនាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥។

ហេតុការណ៍ដ៏ស្មានមិនដល់ និងមិនត្រូវបានគេព្យាករទុកមុននេះ បានកើតឡើងនាវេលាម៉ោងប្រមាណជា១រសៀល ដែលរញ្ជួយដីនេះមានកម្រិត ៧.៧រិចទ័រ និងមានជម្រៅដល់ទៅ១០គីឡូម៉ែត្រ មានចម្ងាយប្រហែល១១ម៉ាយស៍ ពីទីក្រុង Mandalay ជាទីក្រុងសំខាន់ទី២របស់ប្រទេសនេះ។

លោក Min Aung Hlaing ដែលជាមេដឹកនាំរបស់មីយ៉ាន់ម៉ា បានបញ្ជាក់ឲ្យដឹងថានេះគ្រាន់តែជាតួលេខអ្នកស្លាប់បណ្ដោះអាសន្នប៉ុណ្ណោះគឺអាចនឹងមានការកើនឡើង ស្របពេលមនុស្សបានបាត់ខ្លួនដល់ទៅជាង៧៣២នាក់ ដោយគេពុំទាន់អាចប៉ាន់ស្មានទំហំនៃការខូចខាតនោះឡើយ។

ហេតុការណ៍រញ្ជួយដីនេះបានប៉ះពាល់ដល់ទីក្រុងសំខាន់ៗមួយចំនួនដូចជា Mandalay, Toungoo និង Aungban ដោយមានអ្នករបួសជាច្រើនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្របពេលការរញ្ជួយដីនេះក៏បានប៉ះពាល់ដល់ទីក្រុងបាងកក ប្រទេសថៃ បានធ្វើឲ្យរលំអគារមានកម្ពស់៣០ជាន់ផងដែរ៕



ប្រភព៖: theguardian
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]