សង្គម៖ ចំនួនអ្នកស្លាប់កើតចេញពីហេតុការណ៍រញ្ជួយដីដ៏រន្ធត់ នៅទីក្រុងបាងកក ប្រទេសថៃ បានកើនឡើងដល់១០នាក់ហើយ ខណៈក្រុមសង្គ្រោះកំពុងបន្តស្វែងរកមនុស្សដែលជាប់នៅក្នុងគំនរអគារបាក់បែកតាំងពីល្ងាចថ្ងៃទី២៨ខែមីនាឆ្នាំ២០២៥កន្លងទៅនេះ។

កាលពីម្សិលមិញនាម៉ោងខ្ទង់២រសៀល ទីក្រុងបាងកកបានប្រឈមនឹងហេតុការណ៍ដ៏តក់ស្លុតគឺរញ្ជួយដី ដែលបណ្ដាលឲ្យអ្នករស់នៅទីនេះមានការភ័យខ្លាចនិងតក់ស្លុតជាខ្លាំង ដែលក្នុងនោះបានបង្កឲ្យអគារមួយមានកម្ពស់៣០ជាន់ ស្ថិតនៅតំបន់ Chatuchak បានដួលរលំទាំងស្រុង។


ភ្លាមៗបន្ទាប់ពីរញ្ជួយដីបានស្ងប់ ក្រុមសង្គ្រោះបានដុតដៃដុតជើងស្វែងរកអ្នកកប់នៅក្នុងគំនរបាក់បែក ខណៈអ្នករបួសឡើងដល់ទៅ១៦នាក់ ចំណែកមនុស្ស១០១នាក់ផ្សេងទៀត បានបាត់ខ្លួន។
ខណៈនេះ លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានបញ្ជាក់ឲ្យដឹងថាស្ថានភាពរញ្ជួយដីនៅថៃមានសភាពថមថយហើយ ដោយលោកស្រីអនុញ្ញាតឲ្យប្រជាជនទាំងអស់វិលត្រឡប់ចូលផ្ទះវិញ៕




ប្រភព៖: nationthailand
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]