កម្សាន្ត៖ អ្នកគាំទ្រជាច្រើន បានសរសើរសម្រស់របស់ភរិយា Brooklyn ដែលជាកូនប្រុសច្បងរបស់ អតីតកីឡាករបាល់ទាត់ លោក David Beckham បន្ទាប់ពី គូស្វាមីភរិយាមួយគូ បានបង្ហោះរូបថតជាច្រើនសន្លឹករបស់ពួកគេ ដែលបានជិះសេះលើឆ្នេរខ្សាច់កាលពីថ្ងៃទី ២៣ ខែមីនា កន្លងទៅ។

Brooklyn Beckham និងភរិយា បានបង្ហោះរូបថតជាបន្តបន្ទាប់ ដែលចាប់ផ្តើមជាមួយនឹងពេលនៃការជិះសេះ យ៉ាងសប្បាយរីករាយ នៅឆ្នេរខ្សាច់ ដោយសរសេរសារថា «នឹងមិនបំភ្លេចថ្ងៃនេះទេ»។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញហើយនោះ ក៏មានគណនីមួយបានបញ្ចេញមតិសរសើរពីភាពស្រស់ស្អាតរបស់ Nicola ដែលជាភរិយារបស់ Brooklyn ក៏ដូចសរសើរពីស្ទាយ៍រៀបចំខ្លួន យ៉ាងទាក់ទាញ របស់នាង ផងដែរ។

ជាពិសេស ក៏នៅមានមតិជាច្រើនផ្សេងទៀត បានសរសើរកូនប្រុសច្បងនៃគ្រួសារ Beckham និងភរិយា ថាជាគូស្វាមីភរិយាដ៏ស្រស់ស្អាត។ គួររំឮកផងដែរថា Brooklyn និងភរិយា បានរៀបការនៅឆ្នាំ ២០២២ បន្ទាប់ពីទាក់ទងគ្នាជិត ៣ ឆ្នាំ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]