កីឡា៖ អតីតកីឡាករ Barcelona គឺលោក Gaizha Mendieta បាននិយាយថាខ្សែប្រយុទ្ធ Raphinha នៃក្លិប Barcelona គួរតែជាអ្នកឈ្នះពានបាល់មាស Ballon d'Or នៅឆ្នាំ២០២៥នេះ។

ខ្សែប្រយុទ្ធ Raphinha 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបាននិយាយថា Raphinha មិនត្រឹមតែមានទម្រង់លេងដ៏អស្ចារ្យដោយស៊ុតបញ្ចូលទីបានច្រើន និងថែមទាំងជួយក្រុមបានច្រើនទេ តែក្នុងនោះ គេក៏មានភាពជាអ្នកដឹកនាំខ្លាំងណាស់ដែរ។Rapinha ពិតជាលេងបានល្អណាស់នៅរដូវកាលនេះ ក្រោមការដឹកនាំរបស់លោក Hansi Flick ដោយគេរកបាន២៧គ្រាប់ និងបញ្ជូនបាល់បាន២០គ្រាប់ ក្នុងការបង្ហាញខ្លួនសរុប ៤២ប្រកួត នារដូវកាលនេះ ដែលអ្វីពិសេសជាងនោះទៅទៀត Raphinha ក៏បានជួយ Barcelona ឲ្យលើកពាន Supercopa de Espana ទៀតផង។

ខ្សែប្រយុទ្ធ Raphinha 
ខ្សែប្រយុទ្ធ Raphinha 

លោកបាននិយាយថា៖

"សម្រាប់ខ្ញុំ គេគឺជាបេក្ខភាពដែលអាចឈ្នះពានរង្វាន់បាល់មាស Ballon d'Or នេះព្រោះទាំងស្ថិតិគ្រាប់បាល់ ការលេងរបស់គេ និងភាពជាអ្នកដឹកនាំក្រុមរបស់គេ។ "

លោក Gaizha Mendieta 

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]