ពិតមែនហើយ!! ឥឡូវនេះ អ្នកដែលកំពុងបម្រើការងារក្នុងផ្ទះទាំងអស់ ក៏អាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. និងមានសិទ្ធិទទួលបានការគាំពារពី ប.ស.ស. ទាំងផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន។

ដើម្បីស្នើសុំចូលជាសមាជិក ប.ស.ស. ម្ចាស់ផ្ទះត្រូវមកស្នើសុំចុះបញ្ជីជាមួយ ប.ស.ស. ដែលនៅជិតបំផុត ដោយត្រូវភ្ជាប់មកជាមួយឯកសារតម្រូវមួយចំនួនរួមមាន ÷ (១). សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ(២). អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីម្ចាស់ផ្ទះបានចុះបញ្ជីរួចរាល់ ត្រូវបញ្ជូនអ្នកបម្រើក្នុងផ្ទះ មកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដោយផ្ទាល់ និងត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម ÷(១). លិខិតបញ្ជាក់ពីម្ចាស់ផ្ទះ ថាសាមីខ្លួនពិតជាកំពុងបម្រើការងារនៅក្នុងផ្ទះរបស់គេពិតប្រាកដមែន(២). ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរច្បាប់ដើម និងមានសុពលភាពសម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬ១២៩៧ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង!

ប្រភព៖ ម៉េង ហុង – Meng Hong

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]