កម្សាន្ត៖ តារាចម្រៀង លោក Justin Bieber បានទាក់ទាញចំណាប់អារម្មណ៍ អ្នកគាំទ្រជាច្រើន ជាមួយនឹងរូបថតរបស់ខ្លួន ដែលកំពុងសម្រាកលំហែកាយជាមួយនឹងកូនប្រុស Jack Blues កាលពីចុងសប្តាហ៍។

នៅលើ Instagram លោក Justin បានបង្ហោះរូបថត ដេក និងលេងនៅក្នុងទីធ្លាផ្ទះវីឡាជាមួយកូនរបស់ខ្លួន។ ក្មេងប្រុសតូច ដេកហាលថ្ងៃលេងលើទ្រូងរបស់ឪពុក។ ទន្ទឹមនឹងនេះ មុខរបស់ Jack ត្រូវបានគ្របដណ្ដប់ដោយរូប Emoji ដើម្បីរក្សាភាពឯកជន។

ទន្ទឹមនឹងរូបភាពនេះ Justin ក៏បានចែករំលែកពេលមួយក្នុង FaceTime ជាមួយកូនប្រុសរបស់ខ្លួន ហើយសម្លឹងមើលដោយក្តីស្រលាញ់។ កម្រងរូបភាពមួយសន្លឹកនេះ ទទួលបានការចុច Like ជិត ៣ លាន និងទទួលបានរាប់ម៉ឺន Comment សរសើរឪពុកនិងកូន គូនេះ។
គួររំឮកផងដែរថា Jack Blues កើតនៅខែសីហាឆ្នាំមុន ដែលជាកូនដំបូងរបស់ Justin Bieber និងតារាម៉ូដែល Hailey Bieber ។ គូស្វាមីភរិយាមួយគូនេះ ពេលខ្លះបង្ហោះរូបថតកូនប្រុសរបស់ពួកគេ នៅលើបណ្តាញសង្គម ប៉ុន្តែមិនដែលបង្ហាញមុខនោះទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]