កម្សាន្ត៖ ក្រឡេកឃើញថា ការបង្ហាញស្ទាយ៍ថ្មីៗ របស់ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា នៅតែធ្វើឲ្យហ្វេនៗមានការពេញចិត្ត ជាមួយនឹងភាពទាក់ទាញ ទាន់សម័យ បង្ហាញពីសម្រស់ស្អាតផូរផង់ និងក្មេងជាងវ័យ។

ថ្មីៗនេះ តារាចម្រៀងស្រី អ្នកនាង មាស សុខសោភា ក៏បានចេញមកបង្ហាញរូបភាពថ្មី នៅលើបណ្ដាញសង្គម ដែលនៅក្នុងនោះ រូបនាងបានលេងស្ទាយ៍តែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតពណ៌ខៀវឆើតឆាយស្រស់ចែងចាំង បង្ហាញរូបរាងស្លីមស្អាតតូចច្រឡឹង ព្រមទាំងបានលេងស្ទាយ៍សក់ រួមទាំងការតែងមុខ យ៉ាងសមគ្នា ទៀតផង។

យ៉ាងណាមិញ ក្រោយពីបានឃើញហើយនោះ ក៏មានហ្វេនៗអ្នកគាំទ្រជាច្រើន បានបង្ហាញការពេញចិត្ត សរសើរ ពីសម្រស់ដ៏ស្រស់ស្អាត មានមន្តស្នេហ៍ របស់តារាចម្រៀងស្រីរូបនេះ ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖

















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]