កីឡា៖ គ្រាប់ពេជ្ររបស់ក្រុមមេឃខៀវ Manchester City គឺខ្សែប្រយុទ្ធ Erling Haaland ត្រូវគេរាយការណ៍ថា មានភាគរយខ្ពស់អាចនឹងអវត្តមានរហូតដល់ចប់រដូវកាល ២០២៤-២០២៥នេះ បន្ទាប់ពីរងរបួសជង្គង់។

Haaland បានរបួសនាអំឡុងការប្រកួតរវាង Man City ទល់នឹង Bournemouth នៅពានរង្វាន់ FA Cup វគ្គ៨ក្រុម ដែល Man City បានយកឈ្នះ ២ ទល់នឹង១ កាលពីថ្ងៃច័ន្ទទី៣១ ខែមីនាកន្លងទៅ ។ដោយសារតែមានការជែងយកបាល់ពីកីឡាករ Lewis Cook នានាទីទី៦១ទើប Haaland ត្រូវបង្ខំចិត្តដូរចេញពីទីលាន ទាំងដែលគេបានរួមចំណែករកគ្រាប់បាល់១គ្រាប់ឲ្យ Man City ក្នុងការប្រកួតនេះ។



Man City បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពរបួសរបស់ Haaland ដោយថាគេមានបញ្ហារបួសត្រង់កជើងខាងឆ្វេង និងបានឆ្លងកាត់ការធ្វើតេស្តដោយអាចនឹងអវត្តមានរហូតដល់ចប់រដូវកាលតែម្ដង ប៉ុន្តែសម្រាប់ការប្រកួត FIFA Club World Cup នារដូវក្ដៅនេះវិញ៕


ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]