កម្សាន្ត៖ អ្នកច្នៃម៉ូដដ៏ល្បី Victoria ដែលត្រូវបានគេស្គាល់ថា ជាភរិយារបស់ អតីតកីឡាករបាល់ទាត់ លោក David Beckham បានបង្ហាញរូបថតស្និទ្ធស្នាលជាច្រើនសន្លឹក ជាមួយស្វាមី ព្រមទាំងពេលកំដរភ្ញៀវ ក្នុងពិធីជប់លៀងខួបកំណើតអាយុ ៥០ ឆ្នាំរបស់ David នៅទីក្រុង Miami កាលពីថ្ងៃទី ៣១ ខែមីនា កន្លងទៅនេះ។

អតីតតារាចម្រៀង Spice Girls និងជាភរិយារបស់ អតីតកីឡាកររូបនេះ បានបង្ហើបថា នេះគឺជាពិធីជប់លៀងដំបូង ដែលបើកសកម្មភាពជាបន្តបន្ទាប់ ដើម្បីអបអរខួបកំណើតគម្រប់ ៥០ ឆ្នាំរបស់ស្វាមី។ នាងបានលើកឡើងថា «ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់។ រីករាយថ្ងៃកំណើត»។

ក្នុងនោះដែរ គូស្វាមីភរិយាមួយនេះ បានថតរូបជាមួយក្រុមមិត្តភក្តិ ដែលជាតារាបង្ហាញម៉ូត តារាសម្ដែង ជាពិសេស ថែមទាំងមានវត្តមាន កំពូលកីឡាករបាល់ទាត់ លោក Messi និងភរិយា របស់លោក ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]