កម្សាន្ត៖ គឺជារឿងមួយ ដែលត្រូវបានហ្វេនៗជាច្រើន មានការចាប់អារម្មណ៍ និងតាមដាន បានក្លាយជាបញ្ហាមួយសម្រាប់ តារាចម្រៀងស្រី Bitoey និង អតីតស្វាមី លោក DJ Man ដែលកាលពីពេលកន្លងមក តារាស្រី Bitoey បានសារភាពថា ពួកគេទាំងពីរ បានលែងលះគ្នាហើយ ប៉ុន្តែ ស្ថានភាពអ្នកទាំងពីរ នៅតែជាឪពុកម្តាយរបស់កូនពួកគេដដែល។

ដោយឡែក ក្រោយពី លោក DJ Man ត្រូវបានដោះលែងរួចមក អ្នកទាំងពីរត្រូវបានគេឃើញ ថាបាននាំគ្នាវិលត្រឡប់មក ជាមួយគ្នាវិញ និងបានរស់នៅក្នុងជីវិតគ្រួសារដ៏ផ្អែមល្ហែម រហូតមានមនុស្សជាច្រើន ចង់ដឹងពីទំនាក់ទំនងពិតប្រាកដរបស់ពួកគេ។

ថ្មីៗនេះ តារាចម្រៀងស្រី Bitoey ក៏បានចេញមុខបើកចំហ តាមរយៈការផ្សាយផ្ទាល់ បន្ទាប់ពី មានអ្នកគាំទ្រសួរថា ហេតុអ្វីអ្នកទាំងពីរ នៅតែរស់នៅជាមួយគ្នា ទោះលែងលះគ្នាហើយក៏ដោយ។ តារាស្រីរូបនេះ បានបង្ហើបថា អ្វីដែលបានកើតឡើងកាលពីអតីតកាល មានរឿងជាច្រើនដែលប្រសព្វគ្នាក្នុងជីវិត។ បន្ទាប់ពី មានរឿងដ៏អាក្រក់មួយបានកើតឡើង វាស្ទើរតែបំផ្លាញគ្រួសារទាំងមូល។ ប៉ុន្តែថ្ងៃមួយ ពេលដឹងខ្លួនឡើងវិញ ត្រូវនិយាយជាមួយខ្លួនឯងថា អាចបាត់បង់ទ្រព្យសម្បត្តិទាំងអស់ដែលធ្លាប់មាន តែរឿងមួយដែល មិនព្រមបាត់បង់ គឺគ្រួសារ។

តារាស្រីរូបនេះ ថែមទាំងបានបង្ហើបទៀតថា នឹងឆ្លងកាត់រឿងនេះជាមួយគ្នាឲ្យបាន។ នាងត្រូវត្រឡប់ទៅមានគ្រួសារពេញលេញដូចមុន មិនបោះបង់ចោលកូននោះទេ។ អស់រយៈពេល ៣០ ឆ្នាំរហូតដល់នាងរៀបការនិងមានកូន ជាមួយនឹងរឿងមួយ ដែលបានកើតឡើងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ វាមិនអាចបំផ្លាញគ្រួសាររបស់នាងបានទេ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]