ថៃ៖ កាលពីពេលថ្មីៗកន្លងទៅនេះ យោងទៅតាមសារព័ត៌មានថៃបានឲ្យដឹងថា តារាចម្រៀង Kpop ដ៏ល្បីល្បាញ Jackson Wang ដែលជាសមាជិកនៃក្រុម GOT7 បានផ្ដល់លុយបរិច្ចាគចំនួន១០ម៉ឺនដុល្លារទៅកាន់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដី មីយ៉ាន់ម៉ា និង ថៃ។

ជាមួយគ្នានេះដែរ ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបានផ្ដល់ទៅកាន់ក្រុមជួយសង្គ្រោះដែល ថៃនិងធ្វើការផ្ដល់ការឧបត្ថម្ភទៅកាន់ប្រជាជនដែលរងគ្រោះនៅប្រទេសថៃ និង មីយ៉ាន់ម៉ា អមទាំងស្បៀងអាហារ ទឹក ជាដើម។ គួរបញ្ជាក់ផងដែរថា Jackson Wang គឺជាតារា Kpop ជនជាតិចិន ដែលមានទឹកចិត្តគិតដល់ប្រជាជននៅប្រទេសរងគ្រោះទាំង២នេះ។
ទន្ទឹមនឹងនោះដែរ ជំនួយនេះត្រូវបានផ្ដល់កាលពីថ្ងៃទី០១ ខែមេសា កន្លងទៅនេះ ដែលត្រូវបានសារព័ត៌មានប្រទេសថៃបានចាក់ផ្សាយ និងធ្វើការសំពះអរគុណទៅកាន់ទឹកចិត្តសម្បុរសធម៌ដ៏ធំធេងរបស់ Jackson Wang ហើយលោកក៏ជាតារាប្រុសម្នាក់ ដែលមានទំនាក់ទំនងល្អជាមួយថៃ និងជាញឹកញយតែងមានវត្តមាននៅទីនោះផងដែរ៕

ប្រភព៖ GOT7
ដើម្បីឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូតាមរយៈលីងខាងក្រោមនេះ៖
https://www.instagram.com/reel/DH288oeSB7Q/?utm_source=ig_web_button_share_sheet



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]