កម្សាន្ត៖ ភ្នាក់ងាររបស់តារាសម្ដែងប្រុស Kim Soo Hyun ដែលត្រូវបានគេស្គាល់ថាឈ្មោះ Gold Medalist បានចេញមកបញ្ជាក់ថា គ្មានការបង្ខិតបង្ខំណាមួយធ្វើឡើងទៅលើ តារាស្រី Choi Jinri (Sulli) ឲ្យថតឈុតនៅលើគ្រែ ក្នុងរឿង "Real" នោះឡើយ។

Sulli ដែលជាអតីតសមាជិកក្រុម F(X) បានទទួលមរណភាពដោយសារធ្វើអត្តឃាតតាំងពីឆ្នាំ២០១៩ ដោយមុននឹងស្លាប់ នាងបានចូលរួមថតរឿង "Real" ជាមួយតារាសម្ដែងប្រុស Kim Soo Hyun ដែលក្នុងនោះមានឈុតមួយតម្រូវឲ្យនាងដោះខោអាវ និងថតឈុតលើគ្រែជាមួយតារាប្រុសនេះផងដែរ។

បន្ទាប់ពីរឿងអាស្រូវរវាង Kim Soo Hyun និង Kim Sae Ron បានផ្ទុះឡើង បងប្រុសរបស់ Sulli បានសួរទៅ Soo Hyun ថាហេតុអីបានជាបង្ខំឲ្យ Sulli ថតឈុតលើគ្រែ? ដូច្នេះហើយទើបខាង Gold Medalist បានចេញមកបកស្រាយថា Sulli ពុំត្រូវបានបង្ខំឲ្យថតឈុតលើគ្រែក្នុងរឿង "Real" នោះឡើយ ព្រោះមុនទទួលការងារនេះ ឈុតលើគ្រែនេះបានរួមបញ្ចូលនៅក្នុង Script ស្រាប់ ដូច្នេះត្រូវការឲ្យអ្នកសម្ដែងអាចទទួលថតឈុតនេះបាន ហើយខាង Sulli ក៏បានដឹងពីឈុតនេះដែរ និងទទួលយកការថតឈុតនេះ ដោយគ្មានការបង្ខិតបង្ខំអ្វីទាំងអស់៕




ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com