កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា IU ដែលជាតារាចម្រៀងស្រីទោលដ៏ល្បីឈ្មោះ ត្រូវបានគេស្គាល់ថាមានអត្តចរិតសុភាពស្លូតបូត និងគួរឲ្យស្រលាញ់នោះ បានប្រកាសថានាងមានទំនាក់ទំនងស្នេហាជាមួយតារាសម្ដែងប្រុស Lee Jong Suk តាំងពីឆ្នាំ២០២២។


ទោះជាគ្មានរូបថតថាអ្នកទាំងពីរបានចេញក្រៅ ដើរលេងជាមួយគ្នាក្ដីក៏ទំនាក់ទំនងស្នេហាតារាទាំងពីរ នៅតែមើលទៅរឹងមាំ ដោយជារឿយៗ ពួកគេតែងតែនិយាយពីគ្នានឹងគ្នាប្រាប់ទស្សនិកជន ហើយក្នុងការប្រគុំតន្ត្រីរបស់ IU ក៏មានវត្តមាន Lee Jong Suk ចូលរួមដែរ។

ថ្មីៗនេះ IU ត្រូវគេកោតសរសើរពីការសម្ដែងជាតួឯកស្រីរបស់នាងក្នុងរឿងភាគនិយាយពីចំណារព្រហ្មលិខិតនិងជីវិត គឺរឿង "When life gives you Tangerines" ដែលទើបតែបញ្ចប់ការចាក់បញ្ចាំង។ ក្នុងនោះក្នុងកិច្ចសម្ភាសន៍មួយទាក់ទងនឹងរឿងនេះ ពិធីករបានសួរ IU ទាក់ទងនឹងចំណាប់អារម្មណ៍ Lee Jong Suk ថាលោកមានបានមើលរឿងនេះឬនៅ ទើប IU បានឆ្លើយថា៖
"គាត់ពិតជាមានការរវល់ខ្លាំងណាស់ ដូច្នេះខ្ញុំមិនគិតថាគាត់មានឱកាសបានមើលរឿងនេះនៅឡើយទេ។ នេះជាអ្វីដែលខ្ញុំស្មានបាន ព្រោះខ្ញុំដឹងថាគាត់រវល់ខ្លាំងណាស់។"



ប្រភព៖: koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com