កម្សាន្ត៖ អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល ចំពោះរូបរាង ដែលមើលទៅមានភាពស្រដៀងគ្នា ទៅនឹងម្តាយ ក្រោយពី តារាចម្រៀងប្រុស លោក Justin Bieber បានបង្ហោះរូបថតមួយសន្លឹក ដើម្បីជូនពរម្តាយរបស់ខ្លួន អបអរថ្ងៃខួបកំណើត នៅថ្ងៃទី ២ ខែមេសា កន្លងទៅនេះ។

Justin Bieber
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើ Instagram តារាចម្រៀង លោក Justin Bieber បានចែករំលែករូបថត កាលពីវ័យជំទង់របស់ម្តាយខ្លួន Pattie Mallette ។ នៅក្នុងរូបថតនោះ ម្តាយរបស់តារាប្រុសរូបនេះ បានស្លៀកពាក់ឯកសណ្ឋានសាលា តែងសក់ចងឡើង និងបង្ហាញស្នាមញញឹមយ៉ាងស្រស់។ Justin បាន​សរសេរថា «ម៉ាក់​អាយុ​៥០​ឆ្នាំហើយ ខ្ញុំ​ស្រលាញ់​អ្នក​។ រីករាយ​ថ្ងៃ​កំណើត Pattie Mallette»។

ម្ដាយ Justin 

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញហើយនោះ អ្នក​គាំទ្រ​ បាន​ចូលទៅ​បញ្ចេញ​មតិ​ ដោយ​លើក​ឡើង​ថា ​រូបភាព​នេះ​មើល​ទៅ​ដូច Justin ពេល​ល្បី​ខ្លាំង​ ជាមួយ​នឹង​បទ​ល្បី​ៗ​ដូច​ជា Baby, Love Me និង One Time។ 

Justin Bieber និង ម្ដាយ

Pattie Mallette ដែលជាម្ដាយតារាចម្រៀង លោក Justin Bieber បានកើតនៅឆ្នាំ ១៩៧៥ នៅ Ontario ប្រទេសកាណាដា។ កាលពីនៅក្មេង Pattie រកចំណូលបានពីការងារការិយាល័យដែលមានប្រាក់ខែតិច។ នាងគឺជាអ្នកមើលថែចម្បងរបស់ Justin ខណៈពេលដែល Jeremy ទៅសួរសុខទុក្ខកូនប្រុសរបស់ខ្លួនម្តងម្កាល​ តែប៉ុណ្ណោះ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Justin Bieber និង ឪពុក
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber
Justin Bieber

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]