កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាសម្តែងប្រុស លោក Song Joong Ki បានទទួលការអត្ថាធិប្បាយចម្រុះពីអ្នកនិយមលេងអ៊ីនធឺណិត ក្នុងពេល បានចូលរួមក្នុងកម្មវិធីមួយ នៅ​ទីក្រុង Shanghai។

Song Joong Ki
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាល​ពី​ថ្ងៃ​ទី ២ ខែ​មេសា តារាសម្ដែងប្រុស លោក Song Joong Ki បាន​នៅ​ទីក្រុង Shanghai ដើម្បី​ចូលរួម​កម្មវិធី​បង្ហាញ​ម៉ូដ ដែលការបង្ហាញ​ខ្លួនលើកនេះ តារាសម្ដែងប្រុសរូបនេះ បានបង្ហាញភាពស្រស់សង្ហា ​ក្នុងឈុត​អាវ​ក្រឡាពណ៌​ស​ខៀវ ជាមួយ​ខោ​ពណ៌​ស។ តារាប្រុសរូបនេះ បាន​ក្លាយ​ជា​ចំណុច​កណ្តាល​នៃ​ការ​ចាប់​អារម្មណ៍​ក្នុងកម្មវិធី ព្រោះ រូបរាងសង្ហា ក្មេងជាងវ័យ ដែលនឹកស្មានមិនដល់ថា ពេលនេះ រូបលោកមានវ័យ ៤០ ឆ្នាំនោះទេ។

Song Joong Ki 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ នៅក្នុងកម្មវិធីនេះដែរ Song Joong Ki ត្រូវបានប្រធាននៃម៉ាក Ralph Lauren អញ្ជើញដោយផ្ទាល់ឱ្យចូលរួមក្នុងព្រឹត្តិការណ៍មួយ នៅថ្ងៃទី ៣ ខែមេសា ប៉ុន្តែរូបលោកបានបដិសេធ ដោយលើកឡើងថា «អរគុណសម្រាប់ការអញ្ជើញ។ ប៉ុន្តែខ្ញុំត្រូវត្រឡប់ទៅវិញនៅថ្ងៃស្អែក។ ខ្ញុំមានកូនតូចពីរនាក់។ ប្រពន្ធខ្ញុំមើលថែកូននៅផ្ទះតែម្នាក់ឯង» ។

Song Joong Ki

យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើរបស់ Song Joong Ki ទទួលបានប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធឺណិត។ អ្នកខ្លះគិតថា តារាប្រុសរូបនេះ កំពុង​ចង់​បង្ហាញ​ខ្លួនឯង ​ដោយ​មិន​ភ្លេច​ទាញយក​ភរិយា និង​កូន​ពីរ​នាក់​ចេញ​ ដើម្បី​ផ្សព្វផ្សាយ​ឈ្មោះ​របស់ខ្លួន។

Song Joong Ki

ដោយឡែក អ្នកផ្សេងទៀត ក៏បាននិយាយការពារ Song Joong Ki ដោយបាន​បញ្ចេញ​មតិ​ថា តារាប្រុសរូបនេះ ​ជា​ស្វាមីនិង​ជាឪពុក​ដែល​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​គ្រួសារ។ នៅពេលដែលកាលវិភាគរបស់លោកបានបញ្ចប់ Song Joong Ki ផ្តល់អាទិភាពដល់ការត្រលប់ទៅរកប្រពន្ធ និងកូនរបស់ខ្លួនវិញ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Song Joong Ki និង ភរិយា
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]