កម្សាន្ត៖ Hyomin ដែលជាសមាជិកក្រុមចម្រៀងនារី T-ARA បានប្រារព្ធពិធីអាពាហ៍ពិពាហ៍ហើយ កាលពីថ្ងៃទី៦ខែមេសា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយក្នុងនោះមានសមាជិកក្រុម T-ARA បានចូលរួមអបអរ។

Hyomin បានរៀបការជាមួយនឹងស្វាមីជាអ្នកក្រៅសិល្បៈ ដែលជាអ្នកជំនួញម្នាក់ក្នុងផ្នែកហិរញ្ញវត្ថុ នៅឯសណ្ឋាគារមួយនាតំបន់ Jung-Gu នៃទីក្រុងសេអ៊ូល ដោយក្នុងនោះមាន Gummy និងIm Siwan ចូលរួមផ្ដល់កិត្តិយសធ្វើជាអ្នកចម្រៀងផងដែរ។

ក្រៅពីសមាជិកក្រុម T-ARA គេសង្កេតឃើញថាតារាល្បីៗជាច្រើនទៀតដូចជា Hong Seok Cheon, Song Jin Woo, Yuri មកពីក្រុម Girls' Generation , Jun Hyo Seong និង Poongja ក៏បានចូលរួមផងដែរ។សមាជិក T-ARA នៅសល់បួននាក់គឺបានចូលរួមទាំងអស់មិនថា Jiyeon, Eunjung, Qri ដោយមានសមាជិកចាស់ Jeon Boram ក៏បានចូលរួមអបអរសាទរដែរ៕





ប្រភព៖: allkpop
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]