កូរ៉េខាងត្បូង៖ ថ្មីៗនេះ បងប្រុសរបស់ Sulli បានចេញមុខបកស្រាយចំពោះប្អូនស្រីរបស់គាត់ ដោយសាររឿងចម្រូងចម្រាសជុំវិញ Kim Soo Hyun ។ តាមរយៈការអាប់ដេតប្រព័ន្ធផ្សព្វផ្សាយសង្គម គាត់បានទម្លាយអំពីស្ថានភាពរបស់ Sulli ពាក់ព័ន្ធនឹងតារាសម្ដែងប្រុស Kim Soo Hyun ក្នុងភាពយន្ត Real និង អ្នកដឹកនាំរឿង Lee Sa Rang ។

នៅក្នុងការបង្ហោះ ដែលត្រូវបានលុបចោលវិញ បងប្រុសរបស់ Sulli បានភ្ជាប់ IU និង Goo Hara សមាជិកក្រុម KARA ចូលទៅក្នុងស្ថានភាពរឿងរ៉ាវនេះ។ គាត់បានអះអាងថា IU បានណែនាំគ្រូពេទ្យជំនាញផ្លូវចិត្តឲ្យ Sulli ។ មិនត្រឹមតែប៉ុណ្ណឹងទេ ប៉ុន្តែនាងធ្លាប់ជាអ្នកបដិសេធការសម្ដែងក្នុងរឿង Real ដោយចោទប្រកាន់ថាបានប្រគល់ស្គ្រីបឱ្យ Sulli ជំនួសវិញ។

លើសពីនោះ គាត់បានភ្ជាប់ Goo Hara ទៅនឹងស្ថានភាពដោយអះអាងថា ក្រោយមក Sulli បានណែនាំគ្រូពេទ្យចិត្តសាស្ត្រនោះ ឱ្យ Goo Hara ប៉ុន្ដែនៅតែមិនអាចជួយសង្គ្រោះផ្លូវចិត្តរបស់អ្នកទាំងពីរបាន ចុងក្រោយពួកគេនូវតែសម្រេចចិត្តជ្រើសការធ្វើអត្តឃាត។

វាមិនច្បាស់ទេថាតើ Kim Sae Ron ត្រូវបានណែនាំទៅកាន់គ្រូពេទ្យចិត្តសាស្ត្រតាមរយៈទំនាក់ទំនងរបស់នាងជាមួយ Kim Soo Hyun និង IU ដែរឬទេ។ បងប្រុសរបស់ Sulli បានត្រឹមតែចង្អុលបង្ហាញដោយផ្ទាល់នូវទំនាក់ទំនងទៅកាន់គ្រូពេទ្យចិត្តសាស្ត្ររវាង IU, Sulli និង Goo Hara ប៉ុណ្ណោះ៕

ប្រភព៖ koreaboo
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]