ថៃ៖ នាយកដ្ឋានឧតុនិយមបានព្យាករណ៍អាកាសធាតុសម្រាប់ថ្ងៃនេះ ទី ៧ ខែមេសា ឆ្នាំ ២០២៥ ថៃនឹងរំពឹងមានព្យុះ វាលប្រហារ ៤៨ ខេត្ត ដោយជួបប្រទះនឹងព្យុះ មានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានព្រិល ដែលមានព្រមាន ការធ្វើដំណើរឆ្លងកាត់តាមតំបន់ដែលរងផលប៉ះពាល់ដោយព្យុះគួរតែជៀសវាង។

តាមការបញ្ជាក់ខាងលើ តាមតំបន់ ដែលនៅក្នុងប្រទេសថៃ នឹងជួបប្រទះនឹងព្យុះក្នុងរដូវក្តៅ នឹងធ្វើឲ្យមានព្យុះផ្គររន្ទះ ខ្យល់បក់កន្រ្តាក់ខ្លាំង និងព្រិលធ្លាក់តាមតំបន់​ ដោយសារប្រព័ន្ធសម្ពាធខ្ពស់កម្រិតមធ្យម ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិនដែលរាលដាលលើភាគខាងជើង ភាគឦសានផ្នែកខាងលើប្រទេស និងសមុទ្រចិនខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រការនេះបាននាំឲ្យមានខ្យល់បក់ពីទិសនិរតី និងអគ្នេយ៍ បោកបក់មកលើប្រទេសថៃ ខណៈដែលអាកាសធាតុក្តៅនៅតែបន្តពាសពេញតំបន់។

ប្រជាពលរដ្ឋ​នៅ​ភាគ​ខាង​លើ​នៃ​ប្រទេស​ថៃ​ត្រូវ​បាន​ណែនាំ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​ព្យុះ​រដូវក្តៅ​ដែល​នឹង​មក​ដល់ ដោយបានព្រមានជៀសវាងសកម្មភាពការចេញទៅក្រៅនៅក្នុងតំបន់ដែលងាយនឹងមានព្យុះ រួមទាំងនៅក្រោមដើមឈើធំៗ និងផ្ទាំងប៉ាណូ។ កសិករគួរតែពង្រឹងដើមឈើហូបផ្លែ និងត្រៀមការពារដំណាំ និងសត្វចិញ្ចឹមពីការខូចខាតដែលអាចកើតមាន មិនត្រឹមតែប៉ុណ្ណោះ នាយកដ្ឋានឧតុនិយម បានឲ្យប្រុងប្រយ័ត្ន ត្រូវ​គិតគូរ​ពី​សុខភាព​របស់​អ្នក​ក្នុង​អំឡុង​ពេល​អាកាសធាតុ​ប្រែប្រួលដូចគ្នា​នេះ​ផង​ដែរ៕

ប្រភព៖ nationthailand

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]