រដ្ឋបាលខេត្តកំពង់ចាមសម្រេចបង្កេីតព្រឹត្តិការណ៍​ ដាក់បង្ហាញលៀសហាលកំពង់ចាម​ ប្រវែង​ ១.០០០ម៉ែត្រ​ លៀសចំនួន​ ៣តោន នៅខាងមុខ​សាលាខេត្ត​ រហូតដល់វេទិកាអុំទូកមាត់ទន្លេ​ ក្រុងកំពង់ចាម​។ សូមអញ្ជេីញបងប្អូន​ ពូមីងបរិភោគដោយសេរី នៅថ្ងៃទី​១៥​ ខែ​មេសា​ ដែលជាថ្ងៃទី២​ នៃសង្ក្រាន្តកំពង់ចាម​ ចាប់ផ្តេីមពីម៉ោង​១៤:៣០នាទីរសៀល​ តទៅ។ សូមបញ្ជាក់អត្ថន័យលេខ ១,០០០ (លៀសហាល​ ១.០០០ម៉ែត្រ)​ នេះដូចខាងក្រោម៖

អត្ថន័យ នៅក្នុងអក្សរសាស្រ្ត៖​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.​ លេខ ១,០០០ ជាភាសាបាលី និងសំស្រ្កឹត មានន័យថា ‘’សហស្ស’’។ ​

២.​ សហស្សគុណ = មានគុណភាពច្រើន។ ឧទាហរណ៍​: ថ្នាំសហស្សគុណ​= ថ្នាំតែមួយមុខ តែអាចព្យាបាលរោគ បានច្រើនមុខ។

៣.​ សហស្សនេត្រ (ព្រះឥន្រ្ទ) មានព្រះនេត្រ អាចមើលឃើញទីកំបាំងយ៉ាងច្រើនបានភ្លាមៗ។

អត្ថន័យ នៅក្នុងវប្បធម៌​ ប្រពៃណី​ និងជីវភាព​ប្រចាំថ្ងៃ ៖

១.​ គាថាពាន់​ (គាថាបាលីសុទ្ធ ចំនួន ១,០០០គាថា) មាននៅក្នុងរឿងព្រះវេស្សន្តរ៍ មានចំនួន ១៣កណ្ឌ។

២.​ លៀសហាល ជាអាហារ មួយប្រភេទ​ ដែលគេយកលៀសស្រស់ មកផ្សំជាមួយគ្រឿងផ្សំ ហើយយកទៅហាលពន្លឺថ្ងៃ ដើម្បីឲ្យឆ្អិន អាចបរិភោគបាន (សហស្សរង្សី ពន្លឺព្រះអាទិត្យ ឬពន្លឺថ្ងៃ) ពាក្យថា សហស្សរង្សី ក៏ជាប់ជាមួយនឹងលេខ ១,០០០ ដែរ។

​ អត្ថន័យ​ នៅក្នុងការដឹកនាំ ​៖​

១.​ មានការចូលរួមយ៉ាងច្រេីនលេីសលប់។ ​

២.​ សាមគ្គីភាព​ និងឯកភាពគ្នា។

ការដាក់បង្ហាញលៀសហាល​ ទំរង់ជាចំណងខ្សែជាប់គ្នា​ ចេញពីចុងខ្សែ២​ ចងភ្ជាប់ជាចំណងតែមួយ​។ ដែលខ្សែទី១​ ជាចំណងឯកភាព​ និងខ្សែទី២​ ជាចំណងសាមគ្គីភាព​ នាំមកនូវភាពសម្បូរសប្បាយ​ រីកចម្រេីន​ រុងរឿងរាប់​ពាន់ឆ្នាំ។​ សូមអរគុណ

ប្រភព៖ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

លៀសហាល
អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]