កីឡា៖ តារាឆ្នើមក្លិបអធិរាជស Real Madrid គឺ Kylian Mbappe បានធ្វើការជ្រើសរើសរវាងពានរង្វាន់ Ballon d'Or ឬបាល់មាស និងពានរង្វាន់ Champions League ខណៈដែលពេលនេះ រូបគេកំពុងធ្វើបានល្អនៅទឹកដី Santiago Bernabeu ។

 Kylian Mbappe
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នារដូវកាលនេះ Kylian Mbappe បានស៊ុតបញ្ចូលទីសរុបចំនួន២៩គ្រាប់ ដោយ២២គ្រាប់បានពីការប្រកួតក្នុងក្របខណ្ឌ La Liga ហើយ ៧ គ្រាប់ទៀតគឺស៊ុតបញ្ចូលទីក្នុងពានរង្វាន់ Champions League ។ ខណៈដែលរដូវកាល ២០២៤-២០២៥ ជិតកន្លងផុតនោះ ការរកអ្នកឈ្នះរវាងពានរង្វាន់ Champions League និង Ballon d'Or ក៏កាន់តែខិតជិតចូលមកដល់។

 Kylian Mbappe

ក្នុងនោះ Kylian Mbappe មិនដែលបានឈ្នះពានរង្វាន់ទាំងពីរ ដោយធ្លាប់កៀកនឹងឈ្នះ Champions League ម្ដងនារដូវកាល២០១៩ - ២០២០ ហើយពេលគេសួរថាលោកចង់ឈ្នះ Ballon d'Or ឬ Champions League ជាងគឺរូបគេបានឆ្លើយថា៖

 Kylian Mbappe

"Ballon d'Or ឬ Champions League? Ballon d'Or គឺពានផ្ទាល់ខ្លួនហើយ ខ្ញុំតែងតែនិយាយថាការលេងឲ្យ Real Madrid គឺជាគោលដៅសំខាន់នៃអាជីពរបស់ខ្ញុំ ដូច្នេះការឈ្នះ Champions League ជាមួយ Real Madrid ដែលជាក្លិបល្អផ្ដាច់គេក្នុងលោក និងចូលរួមចំណែកបង្កើតប្រវត្តិសាស្ត្រនៃក្លិបល្អផ្ដាច់គេក្នុងលោក គឺគ្មានអ្វីល្អជាងនោះឡើយ។"

ពាន Champions League និង Ballon d'Or 

ប្រភព៖: sportskeeda

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]