កម្សាន្ត៖ ធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍សាជាថ្មី ក្រោយ តារាស្រី Hailey ដែលជាភរិយាតារាចម្រៀងប្រុស លោក Justin Bieber បានបង្ហាញខ្លួនជាមួយគ្នា យ៉ាងស្និទ្ធស្នាល ខណៈពេលគូស្វាមីភរិយាមួយគូនេះ បានចេញទៅញ៉ាំអាហារថ្ងៃត្រង់នៅ Los Angeles កាលពីចុងសប្តាហ៍។

តារាចម្រៀង លោក Justin និង Hailey Bieber បានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅ ដែលមើលទៅត្រូវគ្នា នៅឯភោជនីយដ្ឋានមួយក្នុងទីក្រុង Los Angeles នៅថ្ងៃត្រង់ កាលពីថ្ងៃទី ៥ ខែមេសាកន្លងទៅនេះ។ តារាម៉ូដែលស្រីវ័យ ២៨ ឆ្នាំរូបនេះ បានពាក់អាវវាលក្លៀក ខោជើងវែង មួកខ្មៅ និងស្បែកជើងពណ៌ស។ ចំណែកឯតារាចម្រៀងប្រុសដែលជាស្វាមី បានស្លៀកពាក់ ឈុតអាវក្រណាត់ពណ៌ខ្មៅ ពាក់ខោជើងវែង ស្បែកជើងពណ៌ត្នោត និងមួករោមពណ៌ផ្កាឈូក។

គូស្វាមីភរិយាតារាប្រុសស្រីទាំងពីរ ត្រូវបានគេឃើញ បានដើរចាប់ដៃគ្នាពីចំណតរថយន្តចូលទៅក្នុងភោជនីយដ្ឋាន។ យោងតាមវីដេអូរបស់ TMZ បានឲ្យដឹងថា Justin បានត្រឡប់មករថយន្តវិញ ដើម្បីយកអាវក្រៅមួយ ទៅជូនភរិយារបស់ខ្លួន។ ហើយក្រោយពេលញ៉ាំអាហាររួច អ្នកទាំងពីរបានបើករថយន្តចេញទៅបាត់ ។

កាលពីថ្ងៃទី ៤ ខែមេសា អ្នកទាំងពីរក៏ត្រូវបានគេឃើញ ញ៉ាំការ៉េមនៅ Cold Stone Creamery ក្នុងទីក្រុង Los Angeles ជាមួយនឹង Lori Harvey ដែលជាមិត្តរបស់ Hailey ។ Justin និង Hailey បានបង្ហាញស្នាមញញឹម នៅពេលដែលពួកគេដើរចុះតាមចិញ្ចើមផ្លូវ ដោយមិនមានសញ្ញានៃបញ្ហាក្នុងអាពាហ៍ពិពាហ៍ឡើយ។

គួររំឮកផងដែរថា កាលពីមុននេះ Hailey មានពាក្យចចាមអារ៉ាមថា បាន Unfollow ស្វាមីរបស់នាងនៅលើ Instagram បើទោះបីជាមានប្រភពមួយ បាននិយាយថា វាជាកំហុសខាងកម្មវិធីក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]