កម្សាន្ត៖ Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាស្រីដ៏ល្បីឈ្មោះនិងលេចធ្លោ ដោយក្រៅពីអាជីពជាតារាចម្រៀង នាងក៏បានបោះជំហានមួយថ្មី ដោយចាប់អាជីពជាតារាសម្ដែង ដោយថ្មីៗនេះនាងបានចូលរួមសម្ដែងនៅក្នុង series មួយមានឈ្មោះថា "The White Lotus" វគ្គ៣។


ទោះបីជា Lisa ពុំមែនជាតារាសម្ដែងសំខាន់ក្នុងរឿងនេះក្ដី តែតួអង្គរបស់នាងពិតជាមានភាពទាក់ទាញនិងត្រូវបានគេចាប់អារម្មណ៍ណាស់ ហើយការសម្ដែងរបស់នាងទៀតសោតក៏ទទួលបានក៏កោតសរសើរផងដែរ។ឥឡូវនេះការចាក់បញ្ចាំងរឿង "The White Lotus" រដូវកាលទី៣នេះបានមកដល់ទីបញ្ចប់ហើយ ដោយមានការរៀបចំអបអរពិធីជប់លៀងដល់តារាសម្ដែងក្នុងរឿងនេះ ស្ថិតនៅឯរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋធអាមេរិក ដែលក្នុងនោះ Lisa ក៏មានវត្តមានដែរ។



Lisa បានចេញមកបង្ហាញខ្លួនជាមួយនឹងរ៉ូបពណ៌សូកូឡាចាស់ មានខ្សែរយ៉ៃៗ និងកត្រង់ ដោយជារបៀបរ៉ូបស្បៃមើលធ្លុះដល់ខាងក្នុង សម្រុងត្រឹមកជើង ឯសក់វិញនាងបានលើកបួងឡើងនិងទម្លាក់សក់សេះ យ៉ាងស្រស់ស្អាត ជាមួយនឹងការតុបតែងមុខបែកស្លេកៗមើលទៅពិតជាស្រស់ស្អាត និងស៊ីវិល័យពិតមែន៕


ប្រភព៖: nylon
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]