កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry បានទាក់ទាញការចាប់អារម្មណ៍ ក្នុងឈុតបង្ហាញរូបរាងដ៏អង់អាច ពេលនាងចូលរួមក្នុងកម្មវិធី Breakthrough Awards ជាមួយសិល្បករ និងមហាសេដ្ឋីជាច្រើននាក់ កាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅនេះ។

តារាចម្រៀងស្រីរូបនេះ បានស្លៀករ៉ូបពណ៌ប្រាក់យ៉ាងភ្លឺចែងចាំង ដែលមានការរចនាយ៉ាងប្លែកភ្នែក ពីខូលិកសិនម៉ូដ Couture របស់ Gaurav Gupta។ ខណៈកំពុងឈរលើកម្រាលព្រំក្រហម តារាចម្រៀង Katy Perry បានបង្អួតរាងស្អាតបែបស៊ិ.ច.ស៊ី ព្រមជាមួយនឹងការលេងស្ទាយ៍សក់រួញ និងការតុបតែងផាត់ភ្នែក smoky eye។

Katy Perry បានជ្រើសរើសឈុតពិសេស ដើម្បីផ្តល់កិត្តិយសដល់ប្រធានបទ "ការច្នៃប្រឌិត" នៃពានរង្វាន់ Breakthrough Prize ដែលជាពានរង្វាន់កិត្តិយសដល់អ្នកវិទ្យាសាស្ត្រជាមួយនឹងសមិទ្ធិផលឈានមុខគេ ដែលត្រូវបានគេចាត់ទុកថាជា "អូស្ការនៃពិភពវិទ្យាសាស្ត្រ" ។ រ៉ូបនេះក៏តំណាងឱ្យបំណងប្រាថ្នារបស់ Katy Perry ក្នុងការឈានទៅរកតារា និងដណ្តើមយកចក្រវាឡ ត្រឹមតែមួយសប្តាហ៍មុន ពេលនាងធ្វើដំណើរទៅកាន់ទីអវកាស៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]