កីឡា៖ កាលពីយប់ថ្ងៃទី៥ខែមេសាកន្លងទៅនេះ Real Madrid បានប្រកួតជាមួយនឹង Valencia ក្នុងការប្រកួត La Liga ដែលក្នុងនោះលទ្ធផលពេញម៉ោងគឺ ក្រុមម្ចាស់ជើងឯក UCL ១៣សម័យមួយនេះបានចាញ់ Valencia ២ ទល់នឹង១។

បរាជ័យនេះបានធ្វើឲ្យ Real Madrid ខកខានក្នុងការឡើងកំពូលតារាង La Liga ខណៈដែលក្រុមរបស់លោក Carlo Ancelotti កំពុងប្រដេញជាមួយ Barcelona ក្នុងការដណ្ដើមតំណែងកំពូលតារាង ដោយក្រោយភ្លាត់ចាញ់ Valencia គឺ Real Madrid បានឈរនៅលេខ២។



ដោយឡែកក្នុងការប្រកួតនេះដែរ តារាឆ្នើម Jude Bellingham បានបញ្ចេញកាយវិការមួម៉ៅជាខ្លាំងដោយក្រោយបញ្ចប់ការប្រកួត រូបគេបានដើរមកជាក់អេក្រង់ VAR មួយទំហឹង មុននឹងចូលទៅខាងក្នុងកីឡដ្ឋានវិញ ខណៈដែល Bellingham បានបញ្ជូនបាល់ឲ្យ Vinicius Jr. ស៊ុតបញ្ចូលទី១គ្រាប់ក្នុងការប្រកួតនេះនៅនាទីទី ៥០ ប៉ុន្តែ មិនអាចយកឈ្នះ Valencia ដែលស៊ុតបាន២គ្រាប់ដោយកីឡាករ Mouctar Diakhaby និង Hugo Duro បានទេ។


នេះមិនមែនជាលើកទី១ទេដែល Jude Bellingham បានបញ្ចេញកំហឹងដូច្នេះ ខណៈដែលក្នុងការប្រកួតទល់នឹង Osasuna កីឡាកររូបនេះក៏ទទួលបានកាតក្រហម ដោយសារបានប្រើពាក្យអសុរសទៅលើអាជ្ញាកណ្ដាល៕

ប្រភព៖: thesun
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]