កម្សាន្ត៖ ដូចដែលយើងដឹងស្រាប់ហើយថា តារាសម្ដែងប្រុស Kim Soohyun កំពុងតែស្ថិតនៅក្នុងពាក្យចចាមអារាមដែលធ្វើឲ្យមហាជនលែងគាំទ្រ ហើយថ្មីៗនេះ រូបលោកក៏ទើបតែធ្វើសន្និសីទកាសែតបកស្រាយពាក់ព័ន្ធករណីគ្រប់យ៉ាងជាមួយនឹងអតីតមិត្តស្រីខ្លួន តារាស្រី Kim Sae Ron។

យ៉ាងណាមិញ តារាសម្ដែងប្រុស Kim Jisoo ត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ បន្ទាប់ពីលោកត្រូវបានគេសួរនាំ ពាក់ព័ន្ធនឹងតារាប្រុស Kim Soohyun។ Jisoo បានឆ្លើយទៅនឹងសំណួរថា "តើលោកធ្លាប់ជួបជាមួយ Kim Soohyun ឬទេ?" Jisoo ឆ្លើយថា "មិនដែលនោះទេ Yeah ខ្ញុំមិនដែលជួប Soohyun ផ្ទាល់នោះទេ"។

ត្រឹមតែចម្លើយប៉ុណ្ណេះ មហាជននាំគ្នានិយាយថា Jisoo ពិតជាមិនខ្វាយខ្វល់នោះទេ ឆ្លើយចម្លើយបែប មិនចង់មានអ្វីពាក់ព័ន្ធជាមួយនឹងរឿងកូរ៉េទៀតនោះទេ។ គួរបញ្ជាក់ដែរថា តារារូបនេះ ធ្លាប់ត្រូវបានចោទប្រកាន់ពីបទហិង្សាក្នុងសាលា ការបៀតបៀនផ្លូវភេទ និងការរំលោភបំពាន ប៉ុន្តែកំពុងចាប់ផ្តើមវិលមករកសាធារណៈជនវិញ បន្ទាប់ពីផ្លាស់ទៅរស់នៅប្រទេសហ្វីលីពីន៕
ប្រភព៖ Koreaboo
TAENA SI ESNYR TINANONG SI JISOO KUNG NAKILALA NA DAW SI KIM SOOHYUN😭😭😭 SOBRANG UNINTENTIONALLY FUNNY TALAGA NYA#PBBTheBigCollab #PBBCelebrityCollabEdition pic.twitter.com/QEIH3zl7qJ
— cibhu (@cibhu_) April 7, 2025


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]