កម្សាន្ត៖ អ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីឃើញរូបរាងរបស់លោក Bang Si Hyuk ដែលជាម្ចាស់ផលិតកម្ម HYPE បង្ហាញសភាពស្គមស្គាំងដូចជាមនុស្សឈឺ។ កាលពីថ្ងៃទី 8 ខែមេសា គាត់បានបង្ហោះរូបថតថ្មីនៅលើ Instagram ដោយបង្ហាញពីរូបថតដែលស្ទើរតែមិនស្គាល់។

នៅក្នុងរូបថតរូបនេះ គាត់កំពុងញញឹម ខណៈដែលស្លៀកសម្លៀកបំពាក់ធម្មតា មិនបានតែងខ្លួន រួមទាំងសភាពស្គមបែបនេះទៀត មហាជនមើលមិនស្គាល់ទេ។ អ្នកលេងបណ្ដាញសង្គម បានកត់សម្គាល់ការប្រែប្រួលរូបរាងរបស់ Bang PD តាមរយៈរូបថតថ្មីៗរបស់គាត់ជាមួយក្រុម TXT ក៏បង្ហាញពីការផ្លាស់ប្តូររបស់គាត់ផងដែរ។

ទន្ទឹមនឹងនោះផងដែរ មហាជនមួយចំនួនបានសន្និដ្ឋានថា Bang PD ស្រកទម្ងន់ព្រោះតែលោកឈឺក្បាល គិតច្រើន ពាក់ព័ន្ធនឹងបញ្ហាជាមួយ Min Hee Jin ហើយ ពាក់ព័ន្ធនឹងរឿងក្ដីជាមួយក្រុម Newjeans ដែលធ្វើឲ្យលោកបាយមិននឹកទឹកមិនស្រែក រហូតដល់ស្គមថ្នាក់នេះ៕
ប្រភព៖ Kpopchart



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]