កម្សាន្ត៖ ក្រុមចម្រៀងនារី BLACKPINK គ្រោងនឹងធ្វើការប្រគុំតន្រ្តីពិភពលោកជាថ្មីម្តងទៀត ដោយចាប់ផ្តើមជាផ្លូវការនូវ «BLACKPINK 2025 WORLD Tour» ដែលរំពឹងទុកការប្រគុំតន្រ្តី ប្រព្រឹត្តនៅពហុកីឡដ្ឋានដ៏ធំនៅ Goyang ខែកក្កដាក្នុងឆ្នាំនេះ។
យោងតាមផ្ទាំងរូបភាពដែលចេញផ្សាយដោយ YG Entertainment នៅថ្ងៃទី ៨ ខែមេសា សំបុត្រលក់មុនសម្រាប់ការប្រគុំតន្ត្រី Goyang នឹងអាចរកបានតាមរយៈវេបសាយ Interpark ចាប់ពីម៉ោង ៨ យប់តទៅ សម្រាប់ កាតសមាជិក និងការលក់សំបុត្រទូទៅនឹងចាប់ផ្ដើមនៅម៉ោង ៨ យប់ ថ្ងៃទី ៥ ខែឧសភា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រគុំតន្ត្រីនេះគ្រោងធ្វើឡើងនៅថ្ងៃទី ៥ និងទី ៥ ខែកក្កដា នៅកីឡដ្ឋាន Goyang Sports Complex Main Stadium ដែលនេះជាលើកទីមួយហើយដែលក្រុមចម្រៀងនារី K-pop មានការប្រគុំតន្ត្រីទោលនៅកន្លែងនេះ។
លើសពី BLACKPINK នឹងធ្វើដំណើរទៅកាន់ទីក្រុងចំនួន ១០ នៅទូទាំងអាមេរិកខាងជើង អឺរ៉ុប និងជប៉ុន ដោយការសម្តែងនៅកីឡដ្ឋានសរុបចំនួន ១៨ ។
គួររំលឹកផងដែរថា ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK'ឲ» ពីមុនរបស់ពួកគេបានទាក់ទាញអ្នកគាំទ្រជាង ១.៨ លាននាក់ ដោយបានបង្កើតកំណត់ត្រាថ្មីសម្រាប់ការប្រគំតន្ត្រីទេសចរណ៍របស់ក្រុមចម្រៀងនារី K-pop ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ៕
ប្រភព៖ Allkpop


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]