កម្សាន្ត៖ Shiloh ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីបង្កើតរបស់ តារាសម្ដែងស្រី Angelina Jolie និង Brad Pitt បានបង្ហាញស្ទាយ៍ថ្មីប្លែកភ្នែក ជាមួយនឹងសក់ក្រង ខណៈដើរលេងជាមួយមិត្តភក្តិ កាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅនេះ។

Shiloh Jolie ត្រូវបានគេឃើញដើរលេងជាមួយក្រុមមិត្តភក្តិ នៅខាងក្រៅស្ទូឌីយោរាំ ក្នុងទីក្រុង Los Angeles កាលពីចុងសប្តាហ៍។ ក្មេងស្រីវ័យ ១៨ ឆ្នាំរូបនេះ បានបង្ហាញស្ទាយ៍តុបតែងខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងការក្រងសក់ ហើយពាក់ក្រវិល និងចិញ្ចៀនបែបទាន់សម័យ។ ជាពិសេស នាងក៏បំពេញរូបរាងជាមួយនឹងស្ទាយ៍ស្លៀកពាក់បែបហ៊ីបហប ក្នុងឈុតពណ៌ខ្មៅ។

យ៉ាងណាមិញ រូបរាងថ្មីរបស់ Shiloh ដែលបានបង្ហាញបែបនេះ ធ្វើឲ្យហ្វេនៗជាច្រើន បាននឹកឃើញដល់ Angelina Jolie នៅពេលដែលតារាស្រីហូលីវូដរូបនេះ កាលពីនៅក្មេង លេងស្ទាយ៍សក់ក្រងនៅក្នុងរឿង 'Tomb Raider' ឆ្នាំ ២០០១ ។

ថ្មីៗនេះដែរ Shiloh ក៏បានបង្អួតសក់វែងរបស់នាង តាមរបៀបដ៏កម្រមួយ នៅពេលដែលនាងបានដោះអាវក្រៅ ពេលចេញទៅក្រៅ កាលពីដើមខែមេសា។ កូនស្រីរបស់ Angelina Jolie រូបនេះ ក៏ត្រូវបានគេសរសើរ ថាមើលទៅមានភាពជាស្រី្តជាងមុន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]