កម្សាន្ត៖ ម្តាយរបស់តន្ត្រីករ Benny Blanco ដែលគូដណ្តឹងរបស់ តារាចម្រៀងស្រី Selena Gomez បានពាក់ខ្សែក ដែលមានរូបភាពកូនប្រុស និងអនាគតកូនប្រសាស្រី ។

 Selena Gomez 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងវីដេអូដែល តារាចម្រៀងស្រី Selena Gomez បានបង្ហោះនៅលើ Instagram កាលពីចុងសប្តាហ៍ ម្តាយរបស់ Benny គឺអ្នកស្រី Sandra Levin ត្រូវបានគេឃើញពាក់ខ្សែក រាងបេះដូង ជាមួយនឹងរូបថតរបស់ Selena និង Benny ។ ក្មេងប្រុសតូចម្នាក់ បានបើករូបភាព ហើយនិយាយថា «នោះជាពូ Benny និងមីង Selena»។ ទន្ទឹម​នឹង​នោះ ម្ដាយ​របស់​តន្ត្រីករ​វ័យ ៣៧ ឆ្នាំ​រូប​នេះ​ ក៏បាន​ញញឹម​យ៉ាង​ស្រស់​ស្រាយ ទៀតផង។

រូបភាព
រូបភាព

ខណៈដែលវីដេអូនេះ បានរីករាលដាលនៅលើ Reddit អ្នកគាំទ្រជាច្រើន បានបញ្ចេញមតិសរសើរពីទំនាក់ទំនងល្អ របស់ Selena ជាមួយអនាគតម្តាយក្មេករបស់នាង ។

Selena Gomez ក៏បានបង្ហោះរូបថត និងវីដេអូមួយឈុតដែលមានចំណងជើងថា «Some Memories» កាលពីថ្ងៃអាទិត្យ ដើម្បីចែករំលែក ពេលវេលាដ៏ស្រស់ស្អាត ជាមួយក្រុមគ្រួសារ និងមិត្តរួមការងារ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Selena Gomez និង Benny
 Selena Gomez និង Benny
 Selena Gomez និង Benny
 Selena Gomez និង Benny
 Selena Gomez និង Benny
 Selena Gomez និង Benny
 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 
 Selena Gomez 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]