តៃវ៉ាន់៖ រដ្ឋបាលអាកាសធាតុរបស់កោះបាននិយាយថា ការរញ្ជួយដីកម្រិត 5.8 រ៉ិចទ័រ បានវាយប្រហារតំបន់ជនបទនៃខេត្ត Yilan ភាគឦសាននៃកោះតៃវ៉ាន់កាលពីថ្ងៃពុធ ប៉ុន្ដែមិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់អំពីការខូចខាតនោះទេ។

រដ្ឋបាលអាកាសធាតុបាននិយាយថា គ្រោះរញ្ជួយដីដែលបានអង្រួនអគារនានាក្នុងរដ្ឋធានីតៃប៉ិ មានជម្រៅ 72.4 គីឡូម៉ែត្រ។
នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់បាននិយាយថា មិនមានការខូចខាតណាមួយដែលត្រូវបានរាយការណ៍ទេ រួមទាំងនៅសួនវិទ្យាសាស្ត្ររបស់កោះ ដែលជាកន្លែងផលិតកម្ម semiconductor ជាច្រើនរបស់តៃវ៉ាន់កើតឡើង។
តៃវ៉ាន់ស្ថិតនៅជិតចំណុចប្រសព្វនៃបន្ទះប្លាកែតពីរ ហើយងាយនឹងមានការរញ្ជួយដី។

ការរញ្ជួយដីដ៏ធំចុងក្រោយរបស់តៃវ៉ាន់គឺនៅក្នុងខែមេសាឆ្នាំមុន ដែលជាការរញ្ជួយដីកម្រិត 7.2 រិចទ័រ ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងកើតនៃទីក្រុង Hualien ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ 13 នាក់ ។
មនុស្សជាង 100 នាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់ក្នុងឆ្នាំ 2016 ហើយការរញ្ជួយដីកម្រិត 7.3 រ៉ិចទ័របានសម្លាប់មនុស្សជាង 2,000 នាក់ក្នុងឆ្នាំ 1999 ។
ប្រភព៖ theJapantimes
អត្ថបទដោយ៖ Min




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]