កម្សាន្ត៖ អតីតកីឡាករបាល់ទាត់ លោក David Beckham បានសារភាពថា មានជំងឺវង្វេងស្មារតី obsessive-compulsive disorder(OCD) រួមទាំងទម្លាប់នៃការមានសណ្តាប់ធ្នាប់ ដែលជួនកាលធ្វើឱ្យភរិយា Victoria និងកូនៗ មិនសប្បាយចិត្ត។

នៅពេលចូលរួមក្នុងកម្មវិធីសម្ពោធផលិតផលអាហារបំប៉ននៅសណ្ឋាគារ មួយ នៅទីក្រុង Miami Beach កាលពីថ្ងៃទី ៨ ខែមេសាកន្លងទៅ អតីតកីឡាកររូបនេះ បានប្រាប់ថា «ខ្ញុំមានទម្លាប់រៀបចំបានល្អណាស់ រហូតដល់ខ្ញុំអស់កម្លាំងជារៀងរាល់ថ្ងៃ ដោយសារតែទម្លាប់នេះ។ ពេលខ្លះ វាធ្វើឱ្យប្រពន្ធ និងកូនៗរបស់ខ្ញុំ មិនសប្បាយចិត្ត»។
ទោះបីជាយ៉ាងណាក៏ដោយ អតីតតារាបាល់ទាត់ជម្រើសជាតិអង់គ្លេសរូបនេះ ក៏បានប្រាប់គ្រួសាររបស់ខ្លួនថា «បើគ្មានប៉ា អ្វីៗនឹងមិនស្អាត គ្មានរបៀបរៀបរយនោះទេ ហើយមនុស្សនឹងភ្លេចអ្វីៗគ្រប់យ៉ាង»។

ក្នុងអំឡុងពេលនៃការសម្ពោធផលិតផល David បានធ្វើឱ្យទស្សនិកជនសើច នៅពេលដែល លោកបានកែសម្រួលដបអាហារពណ៌ក្រហមដែលរៀបចំជារាងពីរ៉ាមីតនៅលើឆាក។ លោកនិយាយពេលធ្វើបែបនេះ ដែលធ្វើឲ្យអ្នករាល់គ្នាសើច ថា «នេះច្របូកច្របល់បន្តិចហើយ»។

កាលពីមុន នៅក្នុងភាពយន្តឯកសារឆ្នាំ ២០២៣ របស់ Beckham ដែលបានចេញផ្សាយនៅលើ Netflix សហម្ចាស់ក្រុមហ៊ុន Inter Miami CF បាននិយាយថា «ខ្ញុំមានជំងឺវង្វេងវង្វាន់ អ្វីគ្រប់យ៉ាងត្រូវតែស្របគ្នា ឬជាគូ» ។ រូបលោក ក៏បាននិយាយនៅក្នុងវគ្គមួយ ដោយបានប្រាប់ថា «ខ្ញុំទុក Pepsi មួយកំប៉ុងនៅក្នុងទូរទឹកកក ហើយប្រសិនបើខ្ញុំមានកំប៉ុងបន្ថែម ខ្ញុំដាក់វានៅក្នុងទូរទឹកកកមួយទៀត... អ្វីគ្រប់យ៉ាងត្រូវតែល្អឥតខ្ចោះ»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]