កម្សាន្ត៖ គឺជាគូស្នេហ៍មួយគូទៀតហើយ ដែលអ្នកគាំទ្រកំពុងតាមចាប់អារម្មណ៍ ចំពោះទំនាក់ទំនងរវាង តារាសម្ដែងស្រី Ploy Chermarn និង លោក Tong Twopee ដែលកំពុងតែមានការសង្ស័យ និងមិនទាន់ដឹងច្បាស់នៅឡើយទេថា អ្នកទាំងពីរនៅតែល្អនឹងគ្នាឬយ៉ាងណា ខណៈកាលពីកន្លងមកពេល Ploy បើកចំហឱ្យសារព័ត៌មាន នាងមិនឆ្លើយពីរឿងស្នេហា ដែលមហាជនជាច្រើន កំពុងមានចម្ងល់នោះទេ ។

កាលពីថ្មីៗនេះ ស្រាប់តែមានទំព័រដ៏ល្បី Jay Moi 108 បានបង្ហាញពីទំនាក់ទំនងរវាង Ploy Chermarn និង Tong Twopee បន្ទាប់ពី Maem ដែលជាម្តាយរបស់ Ploy បានឆ្លើយតបយ៉ាងច្បាស់ទៅកាន់អ្នកគាំទ្រថា «បានបែកគ្នាហើយ» បន្ទាប់ពី អ្នកលេងអ៊ីនធឺណេតបានបញ្ចេញមតិសួរអំពីស្ថានភាពទំនាក់ទំនងរបស់គូស្នេហ៍មួយគូនេះ។

ស្របពេលនេះដែរ អ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណែត បានចូលទៅបញ្ចេញមតិ និងបញ្ចេញមតិយ៉ាងគគ្រឹកគគ្រេង បង្ហាញពីក្ដីអាណិត និងសង្ឃឹមថា ចាប់ពីពេលនេះទៅ នាងនឹងជួបតែមនុស្សល្អ និងទំនាក់ទំនងល្អៗ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖














បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]