កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានទាក់ទាញចំណាប់អារម្មណ៍ ដោយបានបង្ហាញចិញ្ចៀនពេជ្រប្រណីត ខណៈដែលនាង និងគូដណ្តឹង លោក Benny Blanco បានទៅមើលបាល់បោះ កាលពីថ្ងៃអង្គារ កន្លងទៅនេះ។

Selena 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបថត​របស់​គូស្នេហ៍មួយគូនេះ ពេលកំពុងមើលបាល់បោះ ត្រូវ​បាន​ចែក​រំលែក​ ដោយ​គណនី​ផ្លូវ​ការ​របស់​ក្រុម New York Knicks នៅ​លើ X ដែល​ក្នុង​នោះ Selena ញញឹម​យ៉ាងស្រស់ស្រាយ បង្ហាញ​ចិញ្ចៀន​ភ្ជាប់​ពាក្យ​នៅ​លើ​ម្រាមដៃ។

Selena និង គូស្នេហ៍ Benny

មិនត្រឹមតែប៉ុណ្ណោះ ពេញ​មួយ​ការ​ប្រកួត ​គូស្នេហ៍​មួយ​គូ​នេះ ​បាន​បង្ហាញ​កាយវិការ និងក្ដី​ស្រលាញ់​គ្នា​ជា​ច្រើន ខណៈ Benny អង្គុយក្បែរ Selena ដោយដាក់ដៃរបស់ខ្លួនជុំវិញនាង។ ហើយ Selena ក៏​បាន​ឱន​ក្បាល​ ដោយ​ក្តី​ស្រលាញ់​លើ​ស្មា​គូដណ្តឹង​របស់​នាង។

Selena និង គូស្នេហ៍ Benny

តារាចម្រៀងស្រីវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានគូស្នេហ៍ លោក Benny Blanco សុំរៀបការ កាលពីខែធ្នូឆ្នាំមុន ជាមួយនឹងចិញ្ចៀនរាងបបូរមាត់ដែលត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែល ១ លានដុល្លារ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena និង គូស្នេហ៍ Benny
Selena និង គូស្នេហ៍ Benny
Selena និង គូស្នេហ៍ Benny
Selena និង គូស្នេហ៍ Benny
Selena និង គូស្នេហ៍ Benny
Selena និង គូស្នេហ៍ Benny
Selena និង គូស្នេហ៍ Benny
Selena និង គូស្នេហ៍ Benny

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com