កម្សាន្ត៖ តារាសម្តែងប្រុស លោក Ben Affleck ដែលជាអតីតស្វាមីតារាចម្រៀងស្រី Jennifer Lopez ត្រូវបានគេនិយាយថា លួចចូលចិត្ត តារាសម្តែង Angelina Jolie ដែលជាអតីតភរិយារបស់ Brad Pitt ។

យោងតាម គេហទំព័រ Dailymail មិត្តភក្តិជិតស្និទ្ធរបស់ Ben Affleck ម្នាក់ បានសួរទៅតារាសម្តែងរូបនេះ ថា «តើនរណាជាតារាភាពយន្តដ៏ធំបំផុតរបស់អ្នក?» ហើយចម្លើយគឺ Angelina Jolie ។

ប្រភពជិតស្និទ្ធបានលើកឡើងថា តារាសម្ដែង Ben បាននិយាយថា រូបលោកតែងតែគិតថា Angelina អស្ចារ្យ ហើយកោតសរសើរ ពីរបៀបដែលនាងស្វែងរកអាជីពរបស់ខ្លួន ដោយហៅនាងថា ឆ្លាតវៃ។ តារាប្រុសរូបនេះ គិតថា Angelina ពូកែក្នុងការដឹកនាំរឿង ដែលខ្លួនបានធ្វើការជាមួយ The Town និង Argo ។

ប្រភពដដែល បាននិយាយទៀតថា Ben Affleck និង Angelina Jolie មានវ័យស្រករគ្នា ហើយមានភាពស្រដៀងគ្នាជាច្រើន។ ហេតុផលមួយទៀត ដែលតារាប្រុសវ័យ ៥១ ឆ្នាំរូបនេះ ត្រូវបានគេនិយាយថា ធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយតារាស្រីវ័យ ៤៩ ឆ្នាំនោះ គឺដោយសារតែ Angelina ជាមនុស្សដែលផ្តោតលើគ្រួសារដូចខ្លួន។ ខណៈដែល Angelina មានកូនប្រាំមួយនាក់ ជាមួយ Brad Pitt ហើយ Ben មានកូនបីនាក់ ជាមួយអតីតភរិយា គឺតារាសម្តែង Jennifer Garner ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]