កីឡា៖ លោក Rio Ferdinand ដែលជាវីរបុរសរបស់ Manchester United បានទាយថា នៅរដូវកាលនេះ ម្ចាស់ជើងឯកពានរង្វាន់ Champions League ទៅណាមិនឆ្ងាយពីដៃក្រុមអ្នកមាន Paris Saint-Germain នោះឡើយ។


លោកគិតថា PSG ក្រោមការដឹកនាំរបស់អ្នកចាត់ការ Luis Enrique ពិតជាធ្វើបានល្អនៅរដូវកាលនេះ ដោយបើគិតពីការប្រកួតនៅ Champions League នេះគឺ PSG បានយកឈ្នះ Liverpool ១ ទល់នឹង១ សម្រាប់ការប្រកួតទាំងពីរជើង ដោយឈ្នះលើការស៊ុតបាល់ប៉េណាល់ទី ៤ ទល់នឹង១ និងបន្តមកកាន់វគ្គ៨ក្រុមនៅ Champions League ។

PSG បានបន្តយកឈ្នះ Aston Villa ៣ ទល់នឹង១ ក្នុងការប្រកួតវគ្គ៨ក្រុម កាលពីយប់ថ្ងៃទី១០ខែមេសាកន្លងទៅនេះទៀត។ដូច្នេះហើយទើបលោក Rio Ferdinand គិតថា PSG គួរតែបានលើកពាន UCL នារដូវកាលនេះ៖
"ពួកគេពិតជាលេងបានល្អ ក្នុងការប្រកួតនេះ(ទល់នឹង Aston Villa) ហើយខ្ញុំគិតថាពួកគេជាក្រុមគួរតែឈ្នះ ពានរង្វាន់នេះនាពេលឥឡូវនេះ។ របៀបដែលខ្ញុំឃើញពួកគេលេងជាមួយ Liverpool ទាំងពីរជើងនិងគ្រប់គ្រងការប្រកួតគឺពិតជាអស្ចារ្យហើយពួកគេក៏ធ្វើបានល្អទល់នឹង Aston Villa ។ នេះជាក្រុម PSG ដែលខុសពីមុនគឺខុសពីពេលមុនៗក្នុងការប្រកួតនេះ។ "




ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]