បងប្អូនដែលចូលចិត្តលេងទឹក សូមមកតំបន់ត្រជាក់ចិត្ត សង្រ្កានបាត់ដំបងឆ្នាំនេះមក គឺមិនខុសបំណងទេគឺមានរៀចំទីធ្លីធំជាងមុននៅ សួនវិមានឯករាជ្យខេត្តបាត់ដំបងតែម្តង បានទាំងលេងទឹកសប្បាយៗ និង អមអោយការប្រគុំតន្រ្តីខ្នាតយក្ស ដែលមានDJ ល្បីៗ និងតារាល្បីៗជាច្រើនផងដែរ ។
តាមការបញ្ជាក់របស់អ្នករៀបចំ តំបន់ត្រជាក់ចិត្តនេះរៀបចំមានទីធ្លាធំជាងមុន នឹងមានឡានបាញ់ទឹកចំនួន៦គ្រឿងឯណោះ ដោយប្រើទុយោខ្នាត៥០ ចំនួន២០ខ្សែ ម៉ាស៊ីនពពុះសាប៊ូ ចំនួន៩គ្រឿង និង ធុងស្តុកទឹកចំនួន២០ ។ តំបន់ត្រជាក់ចិត្តនេះមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព ជុំវិញបរិវេណនេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាន់តែពិសេសទៀតនោះ តំបន់ត្រជាក់ចិត្តមានឆាកប្រគុំតន្រ្តីធំ ខ្នាត៣០ម៉ែត្រ នឹងមានការចូលរួមដោយDJ ល្បីៗ ប្រចាំប្រទេសកម្ពុជា និងតារាល្បីជាច្រើនរូបទៀត ជាពិសេស សំលេងឆាកបំពងសំលេងធំជាងមុន 2 ដង ។ ទីតាំងតំបន់ត្រជាក់ចិត្តនេះក្រុមការងារកំពុងសម្រុករៀបចំឱ្យរួចរាល់មុនកម្មវិធីមកដល់ និងបានបាញ់ទឹកនិងពពុះសាប៊ូសាកល្បង ដើម្បីត្រៀមឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិលេងកំសាន្ត។
បន្ថែមពីនោះ នៅក្បែរតំបន់ត្រជាក់ចិត្ត មានពាងទឹកតម្រៀបគ្នាជាច្រើន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋលេងទឹកកំសាន្តសប្បាយផងដែរ ។
សូមបញ្ជាក់ថាសហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំសង្រ្កាន្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ ១៦ខែមេសា ឆ្នាំ២០២៥ ។
សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥នេះ មានរៀបចំចំនួន១១តំបន់សំខាន់ៗរួមមាន តំបន់វេទិការបើកព្រឹត្តិការណ៍ តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង (ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក) ពិព័រណ៍ភូមិ១ ផលិតផល១ ទីតាំងល្បែងប្រជាប្រិយខ្មែរ តំបន់តន្រ្តីស្រុកស្រែ តំបន់សាសនាតំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ តំបន់ពិព័ណ៌ទូទៅនិង តំបន់តន្រ្តីសម័យជាដើម៕ អត្ថបទ ៖ ភី សុខវិទ្យុជាតិចំការចេកខេត្តបាត់ដំបង
ប្រភព៖ ក្រសួងព័ត៌មាន



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com