កម្សាន្ត៖ តារាចម្រៀងស្រី Britney Spears ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ទំនាក់ទំនងរបស់នាង ជាមួយមិត្តប្រុស Paul Soliz ដែលជាអតីតអ្នកមើលថែផ្ទះ របស់នាង។

តាមរយៈប្រភពមួយបានប្រាប់ TMZ ថា ថ្មីៗនេះ Paul Soliz បានរើរបស់របរផ្ទាល់ខ្លួនទាំងអស់ ចេញពីផ្ទះរបស់ Britney ក្នុងទីក្រុង Los Angeles ដែលជាកន្លែងដែលពួកគេរស់នៅជាមួយគ្នា ខណៈពេលដែលពួកគេកំពុងទាក់ទងគ្នា។ អ្នកទាំងពីរ ត្រូវបានគេនិយាយថា បានបែកគ្នា កាលពីចុងខែកុម្ភៈ។

Paul Soliz និង តារាចម្រៀងស្រី Britney Spears បានចាប់ផ្តើមទំនាក់ទំនងជាមួយគ្នា នៅចុងឆ្នាំ ២០២៣ បន្ទាប់ពី តារាចម្រៀងស្រីរូបនេះ បានលែងលះជាមួយតារាសម្តែង Sam Asghari ។ ពួកគេបានបែកបាក់គ្នានៅខែកក្កដា ឆ្នាំ ២០២៤ បន្ទាប់មក បានជួបជុំគ្នាឡើងវិញ។ យ៉ាងណាមិញ នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់ លោក Paul ត្រូវបានគេមើលឃើញថា បានបើកឡានឲ្យ Britney និងកូនៗ ហើយក៏បានទិញភួងផ្កាឱ្យនាង ខណៈពេលដែលក្រុមគ្រួសារ ចេញទៅញ៉ាំអាហារ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]