កម្សាន្ត៖ ហ្វេនៗស្រាប់តែមានការចាប់អារម្មណ៍ ចំពោះ គូស្នេហ៍ក្នុងសិល្បៈកម្សាន្តដ៏ល្បី រវាង តារាប្រុស Tono និង តារាស្រី Nycha ក្រោយពីអ្នកទាំងពីរ ត្រូវបានគេសង្ស័យថា បានចែកផ្លូវគ្នា បន្ទាប់ពី មានទំនាក់ទំនងស្នេហានឹងគ្នា រយៈពេល ៧ឆ្នាំ ។

អាចនិយាយបានថា តារាប្រុសស្រីមួយគូនេះ គឺជាគូស្នេហ៍ដ៏ផ្អែមល្ហែម ដែលអ្នកគាំទ្រគាំទ្រជាច្រើន បានតាមដាន និងតែងតែសរសើរពីភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរ ព្រោះមិនថា ក្នុងឱកាសពិសេសៗ ឬចូលរួមកម្មវិធីផ្សេងៗ អ្នកទាំងពីរតែងតែបង្ហាញវត្តមានជាមួយគ្នា ពោរពេញដោយក្ដីស្រលាញ់ ផងដែរ។

ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែមានពាក្យចចាមអារ៉ាម ពីរឿងបែកបាក់គ្នា ទៅដល់អ្នកគាំទ្រ ដែលក្នុងនោះមានលេចឮព័ត៌មានថា តារាចម្រៀងប្រុសម្នាក់ បានបោកប្រាស់តួស្រីដ៏គួរឱ្យស្រលាញ់។ យ៉ាងណាមិញ បន្ទាប់ពីមានការបង្ហាញបែបនេះ គូស្នេហ៍ដែលត្រូវគេកំណត់គោលដៅគឺ Tono និង Nycha តែម្ដង។ ក្រោយមក អ្នកគ្រប់គ្រង Tono បានចេញមុខបង្ហាញព័ត៌មានថា អ្នកទាំងពីរ បានឃ្លាតឆ្ងាយពីគ្នា។

ដោយឡែក ចំពោះពាក្យចចាមអារ៉ាមដែលចេញមក បង្ហាញថា Tono ជាមួយនឹង មនុស្សស្រីក្រៅវិស័យសិល្បៈនោះ ត្រូវបានគេលើកឡើងរយៈពេលពីរសប្តាហ៍មកហើយ ដែលជាពេលដែលពួកគេបានឃ្លាតឆ្ងាយពីគ្នា ព្រោះខាងស្រីដែលមានចចាមអារ៉ាមទាក់ទងគ្នា ត្រូវបានគេដឹងថា ជាជំនួយការរបស់ខ្លួន ជាអ្នកមើលថែ និងបើកឡានជូន Tono ។ ប៉ុន្តែពេលដឹងថា នារីម្នាក់នោះមានមិត្តប្រុសហើយ Tono ក៏សម្រេចចិត្តបញ្ចប់រឿងទាំងអស់ភ្លាមៗ។
យ៉ាងណាក៏ដោយ រវាង Tono និង Nycha អ្នកគ្រប់គ្រង Tono បញ្ជាក់ថា អ្នកទាំងពីរមិនបានបែកគ្នាទេ គ្រាន់តែ កំពុងស្ថិតក្នុងដំណើរការកែតម្រូវទំនាក់ទំនងរបស់ពួកគេ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]