កម្សាន្ត៖ ម្តាយរបស់តារាស្រី Barbie Hsu អ្នកស្រី Hoang Xuan Mai បាននិយាយថា DJ Koo ដែលជាស្វាមី របស់តារាសម្តែងស្រីរូបនេះ បានទៅលេងផ្នូរប្រពន្ធរបស់ខ្លួន ជារៀងរាល់ថ្ងៃ។

ថ្មីៗនេះ អ្នកស្រី Hoang Xuan Mai ដែលជាម្ដាយរបស់ Barbie Hsu បានចែករំលែកជាមួយពិធីករជើងចាស់មួយរូប អំពីស្ថានភាពគ្រួសារ។ អ្នកស្រី បាននិយាយថា កូនប្រសារបស់ខ្លួន បានទៅមើលផ្នូររបស់ភរិយា ជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ន DJ Koo នៅតែរស់នៅក្នុងផ្ទះដែលរួមគ្នាជាមួយនឹងប្ដីប្រពន្ធ ខណៈដែលកូនទាំងពីរបានទៅតាមឪពុកបង្កើត ដែលជា អ្នកជំនួញ លោក Wang Xiaofei ។

អ្នកស្រី Hoang Xuan Mai ក៏បានសារភាពថា បន្ទាប់ពីការស្លាប់របស់ Barbie Hsu អ្នកស្រី និងកូនស្រីម្នាក់ទៀត Dee Hsu មិនអាចយកឈ្នះអារម្មណ៍អាក្រក់របស់ពួកគេបានទេ។ ដោយសារតែពិធីករជើងចាស់រូបនោះ ក៏បាត់បង់កូនស្រីដែរ អ្នកស្រី Hoang ក៏បានសួរទៅពិធីកររូបនោះ ថាធ្វើដូចម្តេចដើម្បីយកឈ្នះការឈឺចាប់មួយនេះ។ ពិធីកររូបនេះ បានផ្តល់ដំបូន្មានថា វាត្រូវការពេលវេលា ខណៈរូបគេផ្ទាល់បានយំអស់រយៈពេល ២០ ឆ្នាំមកហើយ ។

គួររំឮកផងដែរថា កាលពីថ្ងៃទី ៣ ខែកុម្ភៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់សម្តីប្អូនស្រីរបស់ Barbie Hsu ដោយនិយាយថា តារាស្រីរូបនេះ បានស្លា.ប់ដោយសារជំងឺគ្រុនផ្តាសាយ និងរលាកសួត ពេលធ្វើដំណើរទៅប្រទេសជប៉ុនក្នុងឱកាសបុណ្យចូលឆ្នាំចិន៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]