កម្សាន្ត៖ តារាសម្ដែងប្រុស លោក Tom Cruise និងតារាសម្ដែងស្រី Ana de Armas ត្រូវបានគេមើលឃើញ បង្ហាញពីភាពរីករាយ និងស្រស់បំព្រង ពេលពួកគេជិះឧទ្ធម្ភាគចក្រជាមួយគ្នា ពី Madrid ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុងឡុងដ៍ កាលពីថ្ងៃទី ១៣ ខែមេសា កន្លងទៅនេះ។

នេះបើយោងតាមសារព័ត៌មាន People បានឲ្យដឹងថា តារាសម្តែងវ័យ ៦២ ឆ្នាំ Tom Cruise បាននាំតារាស្រីវ័យ ៣៦ ឆ្នាំ ទៅប្រទេសអង់គ្លេសតាមឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យ។ ពេលចុះពីយន្តហោះ Ana បាននាំឆ្កែពីរក្បាលដែលមានឈ្មោះថា Elvis និង Salsa។ តារាស្រីរូបនេះ តុបតែងខ្លួន ដោយពាក់អាវស្បែក និងខោខូវប៊យពណ៌ខៀវ។ ខណៈ Tom Cruise មើលទៅ មានភាពក្មេងជាងវ័យ នៅក្នុងឈុតអាវពណ៌ស ខោពណ៌ប្រផេះ និងអាវក្រៅពណ៌ខៀវ។ តារាប្រុសរូបនេះ ក៏បានញញឹម ហើយគ្រវីទៅកាន់អ្នកគ្រប់គ្នា ពេលរូបលោក ចុះចេញពីឧទ្ធម្ភាគចក្រ។

យ៉ាងណាមិញ នេះជាលើកទីបួនហើយ ដែល Tom Cruise ត្រូវបានគេឃើញ ជាមួយ Ana de Armas ក្នុងរយៈពេលពីរខែកន្លងមកនេះ។ ការដែលតារាទាំងពីរ បង្ហាញខ្លួនជាញឹកញាប់ ធ្វើឱ្យមានការសង្ស័យពីទំនាក់ទំនងស្នេហា។ ទោះបីជាយ៉ាងណាក៏ដោយ ប្រភពមួយបានប្រាប់ សារព័ត៌មាន People ថា Tom និង តារាស្រីរូបនេះ គ្រាន់តែជាមិត្តរួមការងារធម្មតា ហើយកំពុងធ្វើការលើគម្រោងមួយ ជាមួយគ្នា ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]