កម្សាន្ត៖ កាលពីថ្ងៃទី ១៦ ខែមេសា ក្រុមហ៊ុន VAST Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ Hyun Bin បានបង្ហាញនូវរូបថតផ្សព្វផ្សាយថ្មី ជាបន្តបន្ទាប់ ដែលតារាប្រុសរូបនេះ ទើបតែថត។

អាចនិយាយបានថា ជាយូរមកហើយដែលអ្នកគាំទ្រ តារាសម្ដែង លោក Hyun Bin បានឃើញ Idol របស់ពួកគេបង្ហាញខ្លួន ដែលតាំងពីបញ្ចប់ការផ្សព្វផ្សាយភាពយន្តមក តារាប្រុសរូបនេះ សឹងតែសម្ងំលាក់ខ្លួន មិនមានរូបភាពថ្មី ឬសកម្មភាពអ្វីឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ រូបភាពរបស់ Hyun Bin ហាក់ខុសពីរូបភាពពីមុនរបស់ខ្លួន ដែលនៅក្នុងរូបភាពថ្មីនេះ ធ្វើឲ្យមានការចាប់អារម្មណ៍ជាមួយនឹងម៉ូតសក់ខ្លី និងរូបរាងដ៏ស្រស់សង្ហារបស់លោកតែម្ដង ខណៈដែល អ្នកលេងអ៊ីនធឺណិតជាច្រើន ក៏បានបញ្ចេញមតិថា ខ្ញីកាន់តែចាស់ កាន់តែហឹរ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងវ័យ ៤២ ឆ្នាំ Hyun Bin នៅតែមានភាពសក្តិសមនិងត្រូវបានគេហៅថា ជាបុរសដ៏ល្អឥតខ្ចោះម្នាក់ ក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ហើយពិបាកនឹងរកអ្នកណាមកជំនួសបាន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]