កម្សាន្ត៖ ផលិតកម្ម BPM បានចេញមកបញ្ជាក់ទាក់ទងនឹងទំនាក់ទំនងរវាង តារាចម្រៀង Taemin ដែលជាសមាជិកក្រុមចម្រៀងបុរស SHINEE ជាមួយនឹងតារារាំស្រី Noze ឬ No:Ze បន្ទាប់ពីបែកធ្លាយពាក្យចចាមអារ៉ាមថាពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នា។

Taemin និង No:Ze
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃទី១៦ខែមេសាឆ្នាំ២០២៥កន្លងទៅនេះ មានរូបថតនិងវីដេអូបានបែកធ្លាយថាតារារាំស្រី No:Ze បានទៅដើរលេងជាមួយតារាចម្រៀងប្រុស Taemin ដោយបានបង្ហាញកាយវិការស្និទ្ធស្នាលដូចជាកៀកដៃ និងឱបពីក្រោយជាដើម ដែលធ្វើឲ្យអ្នកគាំទ្រមានការសង្ស័យនឹងទំនាក់ទំនងរបស់អ្នកទាំងពីរជាខ្លាំង។

Taemin និង No:Ze

យ៉ាងណាមិញ ផលិតកម្ម BPM បានចេញមកបកស្រាយថា ពួកគេកំពុងតែតាមដាននិងវាយតម្លៃស្ថានការណ៍មួយនេះ និងពុំទាន់មានការបញ្ជាក់ជាផ្លូវការណាមួយថា Taemin និង No:Ze បានទាក់ទងគ្នានោះឡើយ៕

Taemin និង No:Ze
Taemin និង No:Ze

ប្រភព៖: allkpop

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]