កីឡា៖ ខ្សែប្រយុទ្ធឆ្នើមនិងជាកំពូលកីឡាករជួរមុខ Lionel Messi បានទម្លាយឲ្យដឹងថារូបគេចង់វិលត្រឡប់ទៅលេងនៅក្លិបអ្នកមានបុណ្យ Barcelona វិញ បន្ទាប់ពីអស់កុងត្រានៅក្លិប Paris Saint-Germain ។

Messi បានចាកចេញពីទឹកដី Camp Nou ក្រោមភាពតក់ស្លុតនិងអាឡោះអាល័យកាលពីឆ្នាំ២០២១ ក្រោយក្លិបពុំមានលទ្ធភាពអាចបន្តកុងត្រាថ្មីដល់រូបគេ បន្ទាប់មក Messi បានចូលរួមជាមួយ PSG ចំនួនពីររដូវកាល រួចបន្តផ្ទេរមកក្លិបនៅលីគអាមេរិក MLS កាលពីឆ្នាំ២០២៣ ដោយលេងឲ្យ Inter Miami រហូតមកទល់សព្វថ្ងៃនេះ ដោយបានឈ្នះពាន Leagues Cup នាឆ្នាំ២០២៣នេះ។

យ៉ាងណាមិញ Messi បានទម្លាយថាកាលពីឆ្នាំ២០២៣ នោះ ក្រោយបញ្ចប់កុងត្រាជាមួយ PSG កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មានចិត្តចង់វិលត្រឡប់ទៅ Barcelona ជាក្លិបសំណព្វនិងជាក្លិបដើមកំណើតឲ្យគេក្លាយជាកីឡាករដ៏ឆ្នើមដូចសព្វថ្ងៃ ប៉ុន្តែវាមិនអាចទៅរួច ហើយរូបគេក៏មិនចង់លេងនៅក្លិបក្នុងលីគកំពូលអឺរ៉ុបផ្សេងទៀតដែរ ទើបគេផ្ទេរមក Inter Miami តែម្ដង។ Messi បានទម្លាយថា៖

"ខ្ញុំមានបំណងចង់វិលត្រឡប់ទៅ Barcelona និងទៅកន្លែងដែលខ្ញុំតែងតែចង់នៅ ប៉ុន្តែវាមិនអាចទៅរួចម្ដងទៀតហើយ។ បន្ទាប់ពីនោះ វាក្លាយជាការសម្រេចចិត្តដោយផ្អែកលើគ្រួសារខ្ញុំ។ ការពិតដែលខ្ញុំបានឈ្នះពាន World Cup ក៏ជាកត្តាជម្រុញមួយដ៏ធំផងដែរ។ ខ្ញុំច្បាស់ហើយថាខ្ញុំមិនចង់ទៅលេងនៅក្លិបឯទ្វីបអឺរ៉ុបណាទៀតទេ គឺខ្ញុំមិនចង់លេងនៅក្លិបឯទ្វីបអឺរ៉ុបផ្សេងទៀតឡើយ។"


ប្រភព៖: sportskeeda
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]